Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វា​ជា​សញ្ញា​នៃ​ជំងឺ​នេះហើយ បើ​អ្នក​ឧស្សាហ៍​ក្អក​នៅ​ពេល​ព្រឹក​

ប្រសិន​ជា​អ្នក​ឧស្សាហ៍​ក្អក​នៅ​ពេល​ព្រឹក វា​ជា​សញ្ញា​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​សួត​ហើយ​។ ក្អក​រ៉ាំរ៉ៃ​ត្រូវបាន​កំណត់ថា​ជា​ការ​ក្អក​ដែល​មាន​រយៈពេល 8 សប្តាហ៍​ឬ​ច្រើន​ជាង​នេះ​ហើយ​វា​អាច មាន​មូលហេតុ ខុសៗ​គ្នា​ជា​ច្រើន​។ ជម្រើស​នៃ​ការព្យាបាល​សម្រាប់​ក្អក​រ៉ាំរ៉ៃ​ដែល​បណ្តាល​មកពី​ល​ក្ខ ខណ្ឌ​មូលដ្ឋាន​ប្រែ ប្រួល​អាស្រ័យ​លើ​ជំងឺ​។​

​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD)

ស្ថានភាព​នេះ​បណ្តាល​អោយ​រលាក​សួត​ដែល​ធ្វើអោយ​ផ្លូវដង្ហើម​របស់​អ្នក​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម​។ ជារឿយៗ​វា​បណ្តាល​មកពី​ការប៉ះពាល់​នឹង​សួត​យូរអង្វែង​ដូចជា​ផ្សែង​បារី​ជាដើម​។​

• តើ​វា​មាន​សំលេង​យ៉ាងម៉េច​? ការ​ក្អកមាន​លក្ខណៈ​រ៉ាំរ៉ៃ​និង​ក្អក​ដែល​បង្កើតបានជា​ស្លេស្ម​ច្រើន​ជាពិសេស​នៅ​ពេល​ព្រឹក​ ។

• វិធី​ព្យាបាល​វា​: ថ្នាំ​ដែល​ជួយ​បើក​ផ្លូវដង្ហើម​, ប្រើ​ថ្នាំ steroids, ការព្យាបាល​ដោយ​អុកស៊ីសែន​, ការឈប់​ជក់បារី​៕ សុភ័ក្ត្រ

​ប្រភព​៖ healthclevelandclinic​

×