Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់ខ្លួនយុវជន២នាក់ ក្នុងករណី​​​ប្រើ​ហិង្សា​ដោយ​ចេតនា យក​ដុំថ្ម​គប់​​​ស្រ្តី​ម្នាក់​បែក​មាត់​គួរ​ឲ្យ​អាសូរ ខណៈ​នាង​កំពុង….

spot_img

​កណ្ដាល ៖ យុវជន២នាក់ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន បន្ទាប់​​​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា យក​ដុំថ្ម​គប់​ទៅលើ​ស្ត្រី​ម្នាក់ បណ្ដាលឲ្យរង​​របួស​បែក​មុខមាត់យ៉ាងដំណំហូរឈាម​ជោគ​ខ្លួនគួរឲ្យអាសូរបំផុត​ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ករណី​ហិង្សា​ដោយ​ចេតនា​នេះ កើតហេតុ​នៅ​ថ្ងៃទី​២៨​ខែ តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១.៣០​នាទី នៅ​ចំណុច ចុង​ព្រែក​ឃ្លោក ស្ថិតក្នុង​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

ជនរងគ្រោះ ឈ្មោះ ឆេង មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

ជនសង្ស័យ​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ​ហ្វី សើ​គីនីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ច្រាំង​ចំរេះ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ  ។ ២-​ឈ្មោះ លី ម៉ាត់​សារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សារ​ព្រែក​ឃ្លោក មាន​ទីលំនៅ ភូមិ​លេខ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​អ្នក​ទាំង​២ ស្នាក់នៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្ត​កណ្តាល​។ វត្ថុតាង​ចាប់យក​រួមមាន៖ ដុំថ្ម ១​ដុំ ម៉ូតូ​២​គ្រឿង (​ម៉ាកវេវអា​ល់​ហ្វា​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ១​គ្រឿង​និង​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ី​គី​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-5250 ចំនួន​១​គ្រឿង​)​។​

​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បានបញ្ជាក់​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ​ទី​២៨​ខែតុលា​ឆ្នាំ ២០១៨​វេលា​ម៉ោង​២១.៣០​នាទី ឈ្មោះ ហុក ប៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ កំពុង​ជិះទូក​ជាមួយ​ប្រពន្ធ​ឈ្មោះ ឆេង មុំ ដើម្បី​បង្កៃសន្ទូច នៅ​ចុង​ព្រែក​ឃ្លោក ពេលនោះ​មាន​ឈ្មោះ ហ្វីសើ​គីនីន និង​ឈ្មោះ​លីម ម៉ាត់​សារី ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ត្រឡប់​ពី​ចំណុច ពាម​សូរ តាមផ្លូវ​ខាងត្បូង​ព្រែក​ឃ្លោក ក៏​បាន​ជួប​ឈ្មោះ​ហុក ប៊ី និង​ឈ្មោះ​ឆេង មុំ កំពុង​នេសាទ​ត្រី ជនសង្ស័យ​ខាងលើ មាន​ការសង្ស័យ​អ្នក​ទាំង​ពីរ​នេសាទ​ត្រី​ខុសច្បាប់ (​ឆក់​) ក៏​បាន​សួរនាំ​ថា ៖ ពួក​បង​មាន​ឃើញ​អ្នក​ឆក់​ត្រី​ឬទេ​? អ្នក​ទាំង​ពីរ​ឆ្លើយថា ខ្ញុំ​រាយ​សន្ទូច​ទេ ពេលនោះ ជនសង្ស័យ បានឃើញ​អាគុយ​ចំនួន​១ នៅក្នុង​ទូក ក៏​បាន​សុំ​ត្រួតពិនិត្យ​ទូក ភ្លាមនោះ ឈ្មោះ​ហុក ប៊ី មិន​ឲ្យ​ត្រួតពិនិត្យ ក៏​បញ្ឆេះ​ម៉ាស៊ីន​ទូក​ចេញ​សំដៅទៅ​ទិសខាងកើត (​ពាម​សូរ​) បាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ទើប ឈ្មោះ​លីម ម៉ាត់​ ​សារី និង​ឈ្មោះ​ហ្វី សើ​គីនីន ជិះ​ម៉ូតូ​ដេញ​តាម​រួច​ឈប់ កាត់​មុខ​ទូក ក៏​ឈ្មោះ​លី ម៉ាត់​សារី បាន​រើស​ដុំថ្ម​ក្បែរផ្លូវ គប់​សំដៅ​ទូក​ជនរងគ្រោះ​១​ដុំថ្ម ចំណែក​ឈ្មោះ​ហ្វីសើ​គីនីន បាន​រើស​ដុំ​ដី គប់​សំដៅ​ទូក​ជនរងគ្រោះ​២​ដុំ បណ្តាលឲ្យ​ត្រូវ​ចំ​មុខ​ខាងស្ដាំ ឈ្មោះ​ឆេង មុំ ដែល​អង្គុយ​ខាង​ក្បាល​ទូក របួស​ហូរ​ឈាម ។​

ក្រោយពេល​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា​បាន ចុះ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ នាំ​ជនរងគ្រោះ​មក​ព្យាបាល​ ​នៅ​មណ្ឌល​សុខភាព​តា​លន់ ចំណែក​ជនសង្ស័យ បាន​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​សាកសួរ និង​បន្ត​អនុវត្ត​តាម​នីតិវិធី​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×