ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័៤នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យដឹងថា ជនសង្ស័យឈ្មោះ ទន់ ផាន ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្រុកកំណើត នៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
បច្នុប្បន្នជនសង្ស័យរស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ញូង វ៉ាន់ឌីភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនចិនស្រុកកំណើត ក្រុម១៩ មណ្ឌល២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ ទីលំនៅបច្នុប្បន្ននៅសង្កាត់ លេខ១ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ងួន ស៊ីផាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្រុកកំណើតភូមិដើមច័ន្ច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ខៀវ មករា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបស្រុកកំណើត ខេត្តព្រះសីហនុ។ ទីលំនៅបច្នុប្បន្នស្ថិតសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅ ចំនួន១៣កញ្ចប់ស្មើ១១.០២ក្រាម( ទម្ងន់សុទ្ធ)។ ទូរស័ព្ទចំនួន៣គ្រឿង។ ដបជក់ចំនួន០១។ ដែកកេះចំនួន៣ និងម៉ូតូចំនួន១គ្រឿង៕ ដោយ ៖ ដែនសីមា