Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លិច​ទូក​ស្លាប់​កណ្តាល​ទន្លេបាសាក់ រក​សព​មនុស្ស​៣​នាក់ មិនទាន់​ឃើញ​

spot_img

​កណ្តាល​ ៖ រហូតមកដល់​វេលា​ថ្ងៃត្រង់​ទី​៣០​ខែ​តុលា​នេះ មនុស្ស​៣​នាក់​ដែល​លិច​ទូក​ស្លាប់​កណ្តាល​ទន្លេបាសាក់ នៅ​ចំណុច​ឃុំ​ស្វាយ​រលំ មិន​ទាន់​រក​សព​ឃើញ​នោះទេ ខណៈ​សមត្ថកិច្ច​និង​សាច់ញាតិ​ជនរងគ្រោះ កំពុង​ស្វែងរក​សព​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ករណី​លិច​ទូក​ក្នុង​ទន្លេបាសាក់ បណ្ដាល​ឲ្យ មនុស្ស​៣​នាក់​បាត់​ខ្លួន​​កើត​​ហេតុ​​នៅ​ថ្ងៃ​ចន្ទ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤ នៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ជនរងគ្រោះ​ចំនួន​៣​នាក់ ១-​ឈ្មោះ រិន មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ រិន ស្រីអូន ភេទ​ស្រី​អាយុ​១៤​ឆ្នាំ ៣-​ឈ្មោះ រិន ស្រីរ័ត្ន ភេទ​ស្រី អាយុ​១២​ឆ្នាំ (​អ្នក​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​) ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្ត​កណ្ដាល ។​

​ស្នងការដ្ឋាន​នគរបាល បាន​បន្ថែមថា នៅ​ថ្ងៃ​ខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ឈ្មោះ រិន មករា (​ជនរងគ្រោះ​) និង​មិត្តស្រី (​ជា​សង្សារ​) ឈ្មោះ​(​មិន​ស្គាល់​) ទើប​មក​រស់នៅ​ក្នុង​ផ្ទះ​របស់ខ្លួន បាន​ចំនួន​៣​ថ្ងៃ​មក​ហើយ បាន​បបួល​គ្នា​ជិះទូក​លេង (​តាម​ដង​ទន្លេបាសាក់​) ដោយ​ពួក​ខ្លួន​មិនចេះ​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ឈ្មោះ រិ​នមករា (​ជនរងគ្រោះ​) បាន​ហៅ​ឪពុក​របស់​ខ្លួន​ឈ្មោះ មួង រិន អាយុ​៤០​ឆ្នាំ មក​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ជូន​ពួកខ្លួន​ដើរលេង ហើយ​ឈ្មោះ​មួង រិន ក៏​បាន​ហៅ​កូនស្រី​បង្កើត​របស់​ខ្លួន ចំនួន​២​នាក់​ទៀត ឈ្មោះ រិន ស្រីអូន និង​ឈ្មោះ​រិន ស្រីរ័ត្ន ឡើង​ជិះទូក​លេង​ជាមួយ​ខ្លួន​ដែរ​។ ពេល​ដែល​ទូក​បាន​បើក​ឃ្លាត​ចេញពី​ច្រាំង​ទន្លេ បាន​ចម្ងាយ​ប្រវែង​ប្រហែល​៤០​ម៉ែត្រ ស្រាប់តែ​មាន​ខ្យល់​បក់​ខ្លាំង បណ្ដាលឲ្យ​ទូក​លិច​តែម្ដង ដោយ​មាន​ការដង្ហោយហៅ ជួយ​ពី​ជន​រង​គ្រោះ ពេលនោះ​ឈ្មោះ​វ៉េ​ត ចាន់​ភារុន ភេទ​ប្រុស បាន​ហែល​ទឹក​កាន់កា​ដុង​ទៅ​ជួយ ពេល​ហែល​ទៅដល់​ចំណុចកើតហេតុ ឈ្មោះ វ៉េ​ត ចាន់​ភារុន បាន​ចាប់ដៃ​ឈ្មោះ មួង រិន ឲ្យ​ស្រវ៉ា​តោង កា​ដុង​ជាមួយ​ខ្លួន ហើយក៏​មាន​ទូក​ចំនួន​១​គ្រឿង​ទៀត បាន​អុំ​មក​ពី​ខាង​ឃុំ​កោះ​អន្លង់ចិន មក​ជួយ​ធ្វើ​ការសង្គ្រោះ បាន​ឈ្មោះ (​មិន​ស្គាល់​) ភេទ​ស្រី​១​នាក់​ទៀត ចំណែក​ជនរងគ្រោះ​ចំនួន​៣​នាក់​ទៀត មាន​​ឈ្មោះ រិន មករា ភេទ​ប្រុស ឈ្មោះ​រិន ស្រីអូន ភេទ​ស្រី ឈ្មោះ រិន ស្រីរ័ត្ន ភេទ​ស្រី​បាន​លិចលង់​នៅ​ក្នុង​ទឹកទន្លេ ជាមួយ​ទូក​បាត់​ឈឹង​តែម្ដង​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×