Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​ផ្សារ​ឯករាជ្យ​ទី​២ តវ៉ា​ជាមួយ​ម្ចាស់​ផ្សារ​ឧកញ៉ា ព្រំ សុធី , អាជ្ញាធរ​ខណ្ឌ ឲ្យ​ចូល​លក់ដូរ​ធម្មតា​វិញ​

spot_img

​ភ្នំពេញ ៖​ ដោយ​មើលឃើញ​នូវ​ក្តីកង្វល់​របស់​ពលរដ្ឋ អាជីវករ ទើប​អាជ្ញាធរ រាជធានី​ភ្នំពេញ ខណ្ឌ​ពោធិ​សែន​ជ័យ​និង សង្កាត់​ចោមចៅ​ទី​៣ រួមជាមួយ​តំណាង​ខាង​ផ្សារ ចុះទៅ​ធ្វើការ​សម្របសម្រួល​ជ​មួយ​បងប្អូន​អាជីវករ ដែលមាន​តូប​លក់ដូរ​ក្នុង​ផ្សារ​ទាំង​១៧៦​តូប​ខាងលើ ក្រោយពេល​លោក​ឧកញ៉ា ព្រំ សុធី ជា​ម្ចាស់​ផ្សារ​ឯករាជ្យ​២ បិទទ្វារ​ផ្សារ​មិន​អនុញាត​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់ដូរ ក្នុង​ថ្ងៃ​បុណ្យជាតិ ឈប់សម្រាក ។​

​ក្នុងនោះ​វត្តមាន​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ លោក​ចៅសង្កាត់​ចោមចៅ​ទី​៣ មន្ត្រីសង្កាត់ ខណ្ឌ ក្រុង អាជ្ញាធរ​មូលដ្ឋាន មេភូមិ បងប្អូន​អា​ជីករ​ផ្សារ​ឯករាជ្យ​២ ដែលមាន​វត្តមាន​ក្នុង​ព្រឹក​ថ្ងៃទី​៣០ ខែតុលា​នេះ​ចំនួន​១៥៦​នាក់ ក្នុងចំណោម​អាជីវករ​សរុប​ចំនួន​១៧៦​នាក់ ។​ការងារ​នេះ​ធ្វើឡើង​ក្រោយពី​ផ្ទុះ​រឿង​តវ៉ា​បងប្អូន​អាជីវករ​ផ្សារ​ឯករាជ្យ​២ ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ខឹងសម្បារ ជាមួយ​លោក​ឧកញ៉ា ព្រំ សុធី ជា​ម្ចាស់​ផ្សារ​ឯករាជ្យ​២ បិទទ្វារ​ផ្សារ​មិន​អនុញាត​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់ដូរ ក្នុង​ថ្ងៃ​បុណ្យជាតិ ឈប់សម្រាក ទើប​ផ្ទុះ​ជា​រឿង​តវ៉ា​ចំនួន​២​លើក​មកហើយ​លើកចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ បងប្អូន​អ្នកលក់​ចំនួន​១៧៦​នាក់ តវ៉ា​ទាមទារ​ស្នើសុំ​ឲ្យ​ថៅកែ​ផ្សារ អាជ្ញាធរ មេត្តាជួយ​ដោះស្រាយ សុំ​ឲ្យ​ពួកគាត់​បាន​ចូល​លក់​ជាធម្មតា​វិញ តែ​មិនបាន​សម្រេច​។​កន្លងមក​គេ​តែង​ឃើញ​លោក អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​លោក តែងតែ​ចុះជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួប​បញ្ហា បាន​ឲ្យ​ដឹងថា លោក​គ្រាន់តែ​ចុះមក​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន ។​

​ក្នុងនោះដែរ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ តំណាង លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​មាន​វត្ត​មាននៅ​ផ្សារ​ឯករាជ្យ​២ ក្នុងការ​សម្របសម្រួល​រវាង​អាជីវករ​ជាមួយ ភាគី​ខាង លោក​ឧកញ៉ា ព្រំ សុធី ជា​ម្ចាស់​ផ្សារ​ឯករាជ្យ​២ អស់​រយៈពេល​ច្រើន​ម៉ោង រហូតដល់​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល ដំណោះស្រាយ​មិនទាន់​ចប់សព្វគ្រប់​ទាំងស្រុង​នោះទេ ហើយ​បាន​ឯកភាពគ្នា សម្រេច​រក្សា​ឲ្យ​អាជីវករ​ចូល​លក់ដូរ​ជាធម្មតា​វិញ​សិន ហើយ​ពាក់ព័ន្ធ​ទី​នឹង តម្លៃ​សេវា អនាម័យ សន្តិសុខ ដែល​ខាង​ផ្សារ​ចង់​តម្លើងថ្លៃ​ដល់​ទៅ​៣០​ដុល្លារ​ក្នុង​មួយ​ខេ​នោះ ឲ្យ​ផ្អាក​សិន ខណៈដែល​បច្ចុប្បន្ន តម្លៃ​សេវា​២៥​ដុល្លារ ក្នុង​មួយខែ ។​

​ក្នុងនោះ​ចំពោះ​បញ្ហា​ថៅកែ​ផ្សារ​ចង់​តម្លើងថ្លៃ អនាម័យ​និង​សន្តិសុខ ដល់​ទៅ​៣០​ដុល្លារ​នៅ រងចាំ​ដើមឆ្នាំ​២០១៩ នឹង​លើក​យកមក​ពិភាក្សា​ដោះស្រាយ​គ្នា​ជាថ្មី តែ​អ្វី​ជា​ដំណោះ​ស្រ​សាយ​ចំណ​ពោះ​មុខ ត្រូវ​ឲ្យ​អាជីវករ​ចូល​លក់ដូរ​ជាធម្មតា​វិញ​សិន ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×