Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​តណ្ហា​ក្រាស​ម្នាក់​ជា​អាយុ​ជិត​៥០​ឆ្នាំ ចាប់​ក្មេងស្រី​រំលោភ​៣​ដង បញ្ជូនទៅ​តុលាការ​

​ព្រះវិហារ​៖ ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​ម្នាក់ បានសម្រេច​រហូតដល់​៣​ដង ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ បានសម្រេច​បញ្ជូន ទៅកាន់​សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​

​លោក​វរសេនីយ៍ទោ គង់ គា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា លោក សឿ សារ៉ាន់ អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ត្រូវជា​ឪពុក​ក្មេងស្រី​រងគ្រោះ បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ អឿ អាត អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ ដោយបាន​រំលោភ​កូនស្រី​របស់គាត់​ឈ្មោះ ស​.​ស​.​ន អាយុ​១៤​ឆ្នាំ រហូត​បានសម្រេច​ជាច្រើន​ដង​។​

​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់់​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​៣​ដង​មកហើយ​។​

​នាង​បាន​រៀបរាប់ថា នៅ​ខែតុលា ឆ្នាំ​២០១៨ ពេលដែល​នាង​ទៅរក​អុស ស្រាប់តែ​ជនសង្ស័យ បាន​ចាប់រំលោភ​នាង​បាន​ម្តង ដោយ​ចាប់​ផ្តួល​ទៅលើ​ដី រួច​យក​កៅ​អៀក​បិទមាត់ និង​ចាប់​ចងជើង​។ លើក​ទី​២ រំលោភ​ក្រោយ​ផ្ទះ​ក្រោម​ដើម​អំពិល និង​លើក​ទី​៣ ពេល​នាង​កំពុងតែ​ដាំបាយ​ក្នុងផ្ទះ​ម្នាក់ឯង​។ ក្មេងស្រី​រងគ្រោះ​បាន​បន្តថា ពេលធ្វើ​សកម្មភាព​រំលោភ​រួច​ម្តងៗ ជនសង្ស័យ​តែង​គំរាម​នាង​មិន​ឲ្យ​និយាយ ប្រាប់​អ្នកណា បើ​ហ៊ាន​និយាយប្រាប់ គេ​នឹង​សម្លាប់ចោល​។​

​ជនសង្ស័យ​បាន​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ពិតជា​បាន​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​មែន​។ ផ្អែក​តាម​ចម្លើយ​របស់​ក្មេងស្រី​រងគ្រោះ និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ សមត្ថកិច្ច​បានបញ្ជាក់​ថា សកម្មភាព និង​ទង្វើ​ដែល​ជនសង្ស័យ បាន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ បទល្មើស​នេះ​មានចែង និង​ផ្តន្ទាទោស​ដោយ​មាត្រា​២៣៩ និង​មាត្រា​២៤១ ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​