Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​កេរ្តិ៍ខ្មាស​មែន​! ប៉ូលីស​ថៃ​តាម​ស្វែងរក​គូស្នេហ៍​១​គូ ថត​សកម្មភាព​រួមភេទ​ដ៏​ស្រើបស្រាល​នៅក្នុង​តាក់ស៊ី​ឈ្នួល ហើយ​បង្ហោះ​វីដេអូ​ទៀត​

​​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ បច្ចុប្បន្ន កំពុង​តាម​ស្វែងរក​អត្តសញ្ញាណ​គូស្នេហ៍​ថៃ​១​គូ ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ថត​សកម្មភាព​លក្ខណៈ​រួមភេទ​នឹង​គ្នា​ដ៏​ស្រើបស្រាល នៅក្នុង​តាក់ស៊ី​នៅ​ទីសាធារណៈ​មួយកន្លែង​នៅក្នុង​ទីក្រុង​បាងកក ហើយ​ចែករំលែក​វីដេអូ​នៅលើ​អន​ឡាញ ។​

​រឿងរ៉ាវ​នេះ​បាន​បង្ក​ការចាប់អារម្មណ៍​ដល់​សាធារណៈជន​អន​ឡាញ​កាលពី​ថ្ងៃ​ម្សិលមិញ នៅពេល​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ “Taxi Report TH” រូបភាព​កាត់​ពី​ឃ្លី​ប​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ ។​

​រូបភាព​ទាំងនោះ​បានបង្ហាញ​ឲ្យ​ឃើញ​ខាង​ស្រី​ស្ថិតក្នុង​ឯកសណ្ឋាន​ជា​សិស្សសាលា បញ្ចេញ​ដើមទ្រូង និង​ឆ្លៀត​បញ្ចេញ​ព្រាល​ត្រង់​តំបន់ត្រីកោណ​ពិសេស នៃ​សំពត់​សឺ​មី​ពណ៌​ខ្មៅ​របស់​នាង​ទៀតផង ។​ ​ទោះយ៉ាងណា Coconust Bankok ពុំ​អាច​ស្វែង​រកឃើញ​វីដេអូ​ដើម ដែល​ត្រូវបាន​កាត់​រូបភាព​ទាំងនេះ​ចេញ​បានទេ ។​

Khaosod បាន​រាយការណ៍​ថា ក្នុងអំឡុងពេល​ស្រាវជ្រាវ​ពី​អត្តសញ្ញាណ​របស់​គូស្នេហ៍​នោះ នាយកដ្ឋាន​ដឹកជញ្ជូន​ដីគោក (DLT) បាន​សួរចម្លើយ​អ្នក​បើ​បបរ​តាក់ស៊ី​ម្នាក់​រួចហើយ ដែល​ត្រូវបាន​បញ្ជាក់​មានឈ្មោះ​ថា Pradit ។​

​អ្នកបើកបរ​រូបនេះ បាន​អះអាងថា អ្នកដំណើរ​ទាំងពីរ​នោះបាន​រក្សា​ភាពស្ងប់ស្ងាត់ ក្នុងអំឡុងពេល​ធ្វើដំណើ​រ រហូតដល់​ត្រូវ​ចុះ​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី Khlong Toei ដូ​ច្ន​ហើយ គាត់​ពុំ​ចាប់អារម្មណ៍​សង្ស័យ​ពី​សកម្មភាព​មិនធម្មតា​ណាមួយ​របស់​ពួកគេ ដែល​អង្គុយ​នៅ​ខាងក្រោយ​គាត់​នោះទេ ។​

​ទោះយ៉ាងណា DLT បានធ្វើ​ការព្រមាន​ដល់​អ្នករត់​តាក់ស៊ី​នៅ​ទីកន្លែង​សាធារណៈ​ទាំងអស់ ដោយ​ណែនាំ​ពួកគេ​ឲ្យ​រាយការណ៍​ពីស​កម្ម​ភាពមិន​សមរ​ម្យ ទៅដល់​អាជ្ញាធរ ហើយក៏​ត្រូវ​ព្រមាន​អ្នកដំណើរ ប្រសិនបើ​មាន​ហេតុការណ៍​សង្ស័យ​ណាមួយ​កើតឡើង ៕ ដោយ​៖ ឧ​ត្ត​ម​ (ប្រភព៖ Coconuts)