Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ដែល​នៅតែ​គឃ្លើន​លួច​បើក​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​

​​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ណាមួយ ដែល​នៅតែ​គឃ្លើន លួច​បើក​អាជីវកម្ម ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់ និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តាម​ផ្លូវ​ច្បាប់​កំណត់ ។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការ​រង​នគរបាលជាតិ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៨ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ បាន​ថ្លែងថា ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន​ណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត នៅតែ​បន្ដ​ធ្វើ​សកម្មភាព​ជ្រើសរើស ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ តាម​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សន្ដិសុខ​ឯកជន ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៣ ។​

​លោក​ឧត្តមសេនីយ៍ឯក ប្រធាន​នាយកដ្ឋាន បានបញ្ជាក់​ថា ដោយយោង​តាម​អនុក្រឹត្យ​ខាងលើ នឹង​ត្រូវ​ផាកពិន័យ ជា​ប្រាក់​ចំនួន​២០​លាន​រៀល ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ដែល​មិន​បាន​សុំ​អនុញ្ញាត​ច្បាប់ ពី​ក្រសួង​មហាផ្ទៃ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ចំពោះ​សហគ្រាស​គ្រឹះស្ថាន​ណា ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ពុំ​បាន​សុំ​អនុញ្ញាត​ច្បាប់​ពី​សាលា​រាជធានី​-​ខេត្ត រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។​

​លោក​បាន​បន្ថែមថា បណ្ដា​ក្រុមហ៊ុន និង​សហគ្រាស​សន្ដិសុខ​ឯកជន​ទាំងអស់ មុននឹង​ដំណើរការ​ដាច់ខាត ត្រូវតែ​សុំ​គោលការណ៍ និង​ច្បាប់​អនុញ្ញាត ពី​ស្ថាប័ន​ពាក់ព័ន្ធ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

×