Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជា​កម្រ​មែន​! ឥន្ទ​នូ​នៅ​តៃវ៉ាន់​បំបែក​ឯកត្តទកម្ម​ពិភពលោក ដោយ​រះ​បាន​ជិត ៩​ម៉ោង​

​ឥន្ទ​នូ​នៅ​កោះ​តៃវ៉ាន់ បាន​បំបែក​កំណត់ត្រា​ពិភពលោក​ជា​ឥន្ទ​នូ​ដែល​រះ​បានយូរ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ពោល​គឺ​រះ​បាន​រហូត​ជិត ៩​ម៉ោង​។​

​បើ​តាម​សារព៌តមាន​របស់តៃ​វ៉ាន់​បានឲ្យដឹងថា ឥន្ទ​នូ នៅ​ទីក្រុង​តៃ​បិ ដែល​មាន​រយៈពេល​វែង​ជាង​គេ​បំផុត​នោះ ត្រូវ​បាន​ថត​ដោយ​សាស្ត្រាចារ្យ ២​នាក់ មក​ពី​សកល​វិទ្យាល័យ​វប្បធ៌ម​ចិន ដេ​ប៉ា​តេម៉ង វិទ្យាសាស្ត្រ​បរិយាកាស​។​

​បើ​តាម​វីដេអូ​ដែល​ថត​បាន បានបង្ហាញ​ថា ឥន្ទ​នូ​នោះ​រះ​បាន​រយៈពេល ៨​ម៉ោង និង ៥៨​នាទី ដែល​វា​ចាប់ផ្តើម​រះ​ពី​ម៉ោង ៦.៥៧ នាទី​ព្រឹក ដល់​ម៉ោង ៣.៥៥​រសៀល​។​

​សេចក្តី​រាយ​ការណ៏​របស់​សារព៌តមាន​តៃ​វ៉ាន់បា​ន​បញ្ជាក់ថា ប្រសិន​ជា​ការថត​វីដេអូ​ន ត្រូវបានគេទទួលស្គាល់ វា​នឹង​បំបែក​កំណត់ត្រា​មុន​ដែល​កាន់កាប់​ដោយ​ឥន្ទ​នូ នៅ​ទីក្រុង Yorkshire ប្រទេស​អង់គ្លេស ដែល​រយៈ​បាន​រយៈពេល ៦​ម៉ោង​។​

​សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ Chou Kun-hsuan បាន​និយាយថា “​វា​ពិតជា​អស្ចារ្យ​ណាស់​… ខ្ញុំ​មាន​អា​រម្ម​ណ៏​ថា​វា​ជា​កាដូ​រធ្លាក់​ពី​លើ​មេឃ​… វា​ពិតជា​ទិដ្ឋភាព​ដ៏​កំរ​”​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏​របស់​សារព៌តមាន BBC ខាង​សាលា​កំពុង​ប្រមូល​ភស្ថុតាង​ទាំងអស់​ដើម្បី​ដាក់​ស្នើ​កំណត់ត្រា (Guinness Record)​។​

​សាស្ត្រាចារ្យ Chou Kun-hsuan “​ជាមួយនឹង​រូបភាព​ចំនួន ១០.០០០​សន្លឹក​ដែល​ពួក​យើង​បាន​ថត​នៅ​អាគារ​របស់​យើង​តែមួយ ព្រមទាំង​រូបភាព​ផ្សេងៗ​ទៀត​ដែល​ថត​ដោយ​អ្នក​ផ្សេង​នៅ​បរិវេណ​សាលា និង​ក្បែរ​សាលា ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ពួក​យើង​អាច​ផ្តល់​ភស្ថុតាង​ដល់​ស្ថាប័ន Guinness នូវ​រូបភាព​រាល់​វិនាទី ដែល​បង្ហាញ​ថា​ឥន្ទ​នូ​នោះ​រះ​បាន​រហូត​ដល់ ៩​ម៉ោង​”៕ សុភ័ក្ត្រ​

×