Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេងសាំង និង​ម៉ា​ស៊ូ​ត មានតម្លៃ​ស្នើ​គ្នា ដែល​លក់​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ទី​១៥ ខែវិច្ឆិកា​

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​តម្លៃ​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត ត្រូវ​លក់​ក្នុង​តម្លៃ​មិនឲ្យ​លើស​ពី​៤.០០០​រៀល ក្នុង​១​លីត្រ​។​

​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​១ ដល់​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៨ នឹង​ត្រូវ​លក់ ៤.១៦០​រៀល ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា និង​៤.១៩១​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​លីត្រ​។ ដូច្នេះ​ថ្លែ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១​ដល់​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៨ នឹង​ចុះ​មក ៤.០០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា និង​៤.០០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​ក្រសួង​ពាណិជ្ជកម្ម​ទាំងស្រុង​៖

×