តាមកាសែត The New York Post ចេញផ្សាយថ្ងៃទី១ ខែវិច្ឆិកា ឱ្យដឹងថា លោកSonny Gilligan ទើបត្រូវឆ្កែរបស់ខ្លួនបាញ់ឱ្យរងរបួសធ្ងន់ គ្រាដែលពួកគេកំពុងធ្វើដំណើរនៅមណ្ឌល Doña Ana រដ្ឋ New Mexico, អាមេរិក។

ហេតុការណ៍បានកើតឡើងគ្រាដែលព្រានប្រមាញ់វ័យ៧១ឆ្នាំនេះ បានបើកបររថយន្តទៅប្រមាញ់ទន្សាយព្រៃ ដោយនាំយកតាមឆ្កែ៣ក្បាល Charlie, Scooter និង Cowboy កាលពីថ្ងៃទី២៥ ខែតុលា ។
លោកប្រាប់ថា៖ Charlie ប្រហែលជាបានយកជើងដាក់លើកៃ រួចក៏រអិល ធ្វើឱ្យគ្រាប់ចេញពីកាណុងទម្លុះកៅអីចំខ្នងរបស់លោក ធ្វើឱ្យបាក់ឆ្អឹងជំនីរនិងឆ្អឹងស្លាបប្រចៀវ។
លោកបន្តរំលឹកថា៖សំណាងល្អណាស់ដែលខ្ញុំនៅអាចទូរស័ព្ទសុំការសង្គ្រោះពីប៉ូលិស បើសិនជាយឺត១០នាទីនោះខ្ញុំប្រាកជាស្លាប់ព្រោះបាត់បង់ឈាមច្រើន។ខ្ញុំបានសន្លប់ពេលគេនាំទៅដល់មន្ទីរពេទ្យ។
បច្ចុប្បន្នសុខភាពលោកបានប្រសើរឡើងវិញហើយ៕សូយន