Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈឺក្បាល​ដូច «​ដំនឹង​ញញួរ​» ក៏​នឹង​ធូរស្បើយ​ភ្លាម ប្រសិន​អនុវត្តន៍​តាម​វិធី​ដ៏​ងាយ​នេះ​

​ខ្ទឹម​សមាន​ប្រសិទ្ធភាព​ព្យាបាល​អាការៈរោគ​មួយចំនួន​ល្អ​ជាង​ថ្នាំពេទ្យ​ទៅទៀត​, ក្នុងនោះ​ចូរ​គិត​ទៅដល់​ខ្ទឹមស​ពេល​អ្នកមាន​អា​ការៈឈឺ​ត្រចៀក​, ឈឺក្បាល ។ ខ្ទឹមស​នឹង​ជួយ​បំបាត់​ការឈឺ​នៅ​ត្រចៀក ហើយ​ផ្តើម​ពី​នោះ កម្ចាត់​ចោល​អា​ការៈឈឺ​ក្បាល ។​

​ចូរ​អ្នក​ញាត់​ខ្ទឹមស​១​កំពឹស ចូលក្នុង​ត្រចៀក​ដូចជា​ពេល​អ្នក​ស៊ក​កាស​ត្រចៀក ។ អា​ការៈឈឺ និង​រលាក​នឹង​បាត់​តែ​ក្នុង​រង្វង់​ប៉ុន្មាន​នាទី ហើយ​អ្នកនឹង​ទទួល​អារម្មណ៍​មាន​កម្តៅ​ភាយ​ក្នុង​ត្រចៀក ។​

​មុនពេល​គេង ចូរ​អ្នក​អនុវត្តន៍​វិធី​នេះ​ឡើងវិញ ដោយ​ទុក​ខ្ទឹមស​ក្នុង​ត្រចៀក​ពេញ​១​យប់​, ព្រឹក​ឡើង​អ្នក​នឹងមាន​អារម្មណ៍​ថា​ខ្លួន​ខុសប្លែក​ទាំងស្រុង រឹងមាំ​ដូចជា​ពុំដែល​ឈឺ ។ រាល់​រោគសញ្ញា​ឈឺក្បាល​សុទ្ធតែ​បាត់អស់ ។​

. ខ្ទឹមស​ជួយ​បន្ថយកម្តៅ​
​ខ្ទឹមស​ល្អ​បំផុត​ចំពោះ​ក្មេង ។ ប្រសិន​ក្មេង​គ្រុនក្តៅ​, ចូរ​ហាន់​ខ្ទឹម​ជា​ចំណិត​តូចៗ​យកទៅ​ត្រាំ​ក្នុង​ទឹកខ្មេះ ។ បន្ទាប់មក​បំពក់​វា​លើ​ជើង និង​ដាក់​ក្នុង​ត្រចៀក​ក្មេង ។ អាកា​រៈ​ក្តៅ​នឹង​បាត់ទៅ​យ៉ាង​លឿន ។​

. ព្យាបាល​ក្អក​
​ទឹក​ត្រាំ​ខ្ទឹមស​ជាប្រចាំ​ជា​ប្រភេទ​ស៊ី​រ៉ូ​ព្យាបាល​ក្អក​ធម្មជាតិ​មួយ ។ ចូរ​យក​ខ្ទឹមស​ហាន់​តូចៗ​ដាក់​ត្រាំ​ក្នុង​ទឹកឃ្មុំ រួច​បិទ​គម្រប​ទុក​១​យប់​ក្នុង​បន្ទប់​គេង ។ ព្រឹក​ឡើង​អ្នក​ច្រោះ​យក​ទឹក​រួច​បៀម​១​ស្លាបព្រា​រៀងរាល់​២​ម៉ោង​ម្តង ។​

. ព្យាបាល​ទឹកនោមផ្អែម​
​គួរ​បរិភោគ​តិច​បំផុត ៥ ក្រាម ខ្ទឹមស​ត្រាំ​ទឹកខ្មេះ​រាល់ថ្ងៃ ។ បរិភោគ​ជាប់​ក្នុង​រង្វង់​១​ខែ នឹង​ជួយ​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម​យ៉ាងច្រើន ។ អ្នក​គួរ​ត្រាំ​ប្រមាណ ៣០ ទៅ ៤០ ថ្ងៃ មុនពេល​ប្រើប្រាស់ ៕ លី​សា​

×