ប្រសិនបើអ្នកត្រូវគ្រូពេទ្យតម្រូវឲ្យតមបាយនោះ ឥឡូវអ្នកស្រាវជ្រាវបានរកឃើញថា ដោយគ្រាន់តែបន្ថែមប្រេងដូងបន្ថិតទៅក្នុងអង្ករពេលអ្នកដាំបាយ វានឹងជួយកាត់បន្ថយបរិមាណកាឡូរី ធ្វើឲ្យអ្នកមិនឡើងទម្ងន់បាន ។
ប្រទេសនៅតំបន់អាស៊ីយើងជាទូទៅគឺបរិភោគបាយជា “គោល” ។ ប៉ុន្តែបាយផ្ទុកនូវកាឡូរីច្រើន ងាយធ្វើឲ្យឡើងទម្ងន់ ។ បាយមួយចានវាមានកាឡូរី ប្រមាណពី ២០០-២៥០ calo ហើយអាចត្រូវបានបំប្លែងទៅជាខ្លាញ់ ប្រសិនថាមពលប្រើប្រាស់ពុំអស់ ។
ពិនិត្យឃើញស្ថានភាពនេះ ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Srilanka បានរកឃើញវិធីដាំបាយជួយកាត់បន្ថយកាឡូរី បានដល់ទៅ ៦០% ហើយផ្តល់បន្ថែមនូវសារៈប្រយោជន៍ដទៃថែមទៀត ។
តាមនោះអ្នកគ្រាន់តែបន្ថែមប្រេងដូងទៅក្នុងទឹករួចដាំបាយធម្មតាប៉ុណ្ណោះ ។ ក្រោយពេលឆ្អិន យកវាទៅដាក់ក្នុងទឹកត្រជាក់ ឬទូរទឹកកកប្រមាណ ១២ម៉ោង ។ បែបនេះ ៦០%កាឡូរី ត្រូវបានលុបបំបាត់ ។
បន្ថែមប្រេងដូងទៅក្នុងអង្ករមុនពេលដាំ នឹងកាត់បន្ថយកាឡូរីបាន ៦០% ជួយឲ្យអ្នកសម្រកទម្ងន់បាន ។
ការស្រាវជ្រាវបង្ហាញឲ្យដឹងថា ប្រេងដូងវាប្រតិកម្មជាមួយមូលេគុលនៃជាតិម្សៅ រួចធ្វើឲ្យរចនាសម្ព័ន្ធវាប្រែប្រួល ។ ពេលត្រូវបានធ្វើឲ្យត្រជាក់រយៈពេល ១២ម៉ោង នាំឲ្យកើតមានការតភ្ជាប់ Hydro របស់បណ្តាម៉ូលេគុល amylose ខាងក្រៅគ្រាប់អង្ករ ហើយប្រែវាក្លាយជារបាំងប្រឆាំងម្សៅ ។ មានន័យថា វាជួយបង្កើនបរិមាណសារធាតុប្រឆាំងម្សៅឡើងដល់ ១៥% -ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ឬចង់សម្រកទម្ងន់ ។
នៅពេលបរិភោគបាយអ្នកយកវាមកកម្តៅឡើងវិញ តែវាពុំបានធ្វើឲ្យកើនកាឡូរីទេ ។ ប៉ុន្តែពុំគប្បីទុកវាសម្រាប់បរិភោគលើសពី ២៤ម៉ោងឡើយ ៕ លីសា