Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបីជា​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន បាន​សម្តែង​មតិ​ពីនេះ​ពី​នោះ ស្តីពី​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ប្រជាជន​ចិន ស្គាល់ឈ្មោះ​ច្បាស់​

​ភ្នំពេញ ​៖ លោក Zhang Chunxian បានលើកឡើង​ដែរ​ថា បើទោះបីជា​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន បាន​សម្តែង​មតិ​ពីនេះ​ពី​នោះ ស្តីពី​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ប្រជាជន​ចិន ជាង​១​ពាន់​លាន​នាក់ គឺ​ស្គាល់ឈ្មោះ​ច្បាស់ និង​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​សុក្រ ទី​២ ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស ដឹកនាំ​ដោយ លោក ចាង ឈុន​ហ្ស៊ា​ន (Zhang Chunxian) អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​។​

​នៅក្នុង​ជំនួប​នេះ​លោក Zhang Chunxian បាន​មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ឯកឧត្តម​បានមក​ទស្សនៈកិច្ច​នៅ​កម្ពុជា ហើយ​បានកត់សម្គាល់​ឃើញថា កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ មានការ​រីកចម្រើន​ខ្លាំង លើ​គ្រប់​វិស័យ ប្រជាជន​រស់នៅ ប្រកបដោយ​សេរីភាព និង​សន្តិភាព​។ លោក​ក៏បាន​កោតសរសើ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​តេ​ជោ ដែល​បាន​ដឹកនាំ​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដូច​ពេល​បច្ចុប្បន្ននេះ​។​

លោក​បានបញ្ជាក់​ថែម​ទៀតថា ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន និង​គ្រប់បែបយ៉ាង ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ ស្គាល់​ចិត្ត​គ្នា ក្លាយជា​មិត្ត​ដែកថែប ហើយ​ទាំង​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន តែងតែ​កោតសរសើ និង​ដឹងគុណ ចំពោះ​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាន់​ភ្ជាប់​គោលនយោបាយ​ចិន​តែមួយ គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ ដើម្បី​ការរីកចម្រើន រួមចំណែក​ដល់​សុខសន្តិភាព នៅក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​។ លោក​បន្តថា ចិន​គឺ​តែងតែ​គោរព គាំទ្រ​កម្ពុជា ដើរ​តាម​គោលនយោបាយ​សមស្របរ​បស់​ខ្លួន ឥតមាន​លក្ខខណ្ឌ​ទេ តាម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ របស់​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អរគុណ​ចំពោះ​អ្វី ដែល​លោក Zhang Chunxian ​បានលើក​ឡើង​​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​ភាគី​ចិន ចាត់ទុក​កម្ពុជា គឺជា​មិត្ត​ដែកថែប ដែល​មិនអាច​បំណែក​បំបាក់​បាន​។ សម្តេច​តេ​ជោ ក៏បាន​សម្តែង​នូវ​មោទនភាព ក្នុងនាម​សម្តេច​តេ​ជោ​ផ្ទាល់ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានរួម​ចំណែក ក្នុង​ការកសាង​ទំនាក់ទំនង​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រឹងមាំ និង​ទូលំទូលាយ​។ សម្តេច​តេ​ជោ ក៏បាន​មានប្រសាសន៍ លើកឡើង​ពី ជំនួយ​ឧបត្ថម្ភ​របស់​ចិន​ជា​បន្តបន្ទាប់​, ដែល​ចិន​មកជួយ​កម្ពុជា គិត​ចាប់តាំងពី​ជំនួយឥតសំណង់ សម​ប្ប​ទាន ពី​ការឧបត្ថម្ភ​ផ្សេងៗ ទាំង​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ គឺ​កម្ពុជា​មិនអាច​កសាង​ប្រទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​នោះទេ បើ​គ្មាន​ជំនួយ​ពី​ចិន​។ សម្តេច​បន្តថា ក្រៅពីនោះ ចិន​ក៏បាន​ជួយ​ក្នុង​ការធ្វើ​ឯករាជ្យភាព​ផ្នែក​ន​យ​បាយ ដោយមាន​ខ្នងបង្អែក​ពី​ចិន ទើប​កម្ពុជា​អាច​រឹងមាំ​បាន​។​

​សម្តេច​ក៏បាន​ជម្រាបជូន​អំពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ដែរ​ថា នៅក្នុង​ឆ្នាំ​២០១៨​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹងមាន​ក្នុង​រង្វង់​៧,៣​ភាគរយ ដែលជា​កំណើន​ខ្ពស់បំផុត នៅក្នុង​តំបន់ ហើយ​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៩​ខាងមុខ កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏​នឹងមាន​លើសពី​៧​ភាគរយ​ផងដែរ បើទោះបីជា​មានការ​គម្រាម​កំហែង ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប (EBA) ក៏ដោយ​។​

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​, លោក Zhang Chunxian បាន​បញ្ជាក់ថា ទីផ្សារ​ចិន​ធំ​ណាស់ ដូច្នេះហើយ លោក​នឹង​ប្រាប់​ទៅកាន់ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ចិន ឲ្យ​ខិតខំ​ជួយ​ពង្រីក​ទីផ្សារ​ចិន សម្រាប់​ទំនិញ​កម្ពុជា​។ ក្រៅពីនោះ លោក បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ដែរ​ថា កម្ពុជា​គួរតែ​រក​ទីផ្សារ​បន្ថែមទៀត ដូចជា​ទីផ្សារ​ជប៉ុន ទីផ្សារ​រុស្ស៊ី ព្រោះថា​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុ​ជា គឺមាន​គុណភាព​ខ្ពស់​៕ ដោយ​ ៖ ​កូ​ឡាប​