Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ទៅ​ឆក់​ត្រី ខុស​បច្ចេកទេស បណ្តាលឲ្យឆ​ក់​ខ្លួនឯង​ស្លាប់​

​កណ្តាល ​៖ ​នគរបាល​ស្រុក​មុខកំពូល បានឲ្យដឹងថា មាន​ករណី​ឆក់​ត្រី បណ្តាលឲ្យឆ​ក់​ខ្លួនឯង​ស្លាប់ កើតហេតុ​នៅ​ថ្ងៃទី​១ វិច្ឆិកា ២០១៨​វេលា​ម៉ោង​៦​នៅ​ចំណុច​ក្នុង​ព្រែក​មុខកំពូល ស្ថិតនៅ​ភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល​ខេត្ត​កណ្តាល​។​

​នគរបាល​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ឈួន ម៉ាប់ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ។ រឿងហេតុ​​កន្លង​មក​ជនរងគ្រោះ បាន​ប្រកប​មុខរបរ​ឆក់​ត្រី​ជាប្រចាំ ហើយ​នៅ​ថ្ងៃទី​៣១ តុលា ២០១៨ វេលា​ប្រហែល​ម៉ោង​២០ ជនរងគ្រោះ​បាន​ចេញ​ទៅ​រក​ឆក់​ត្រី ក្នុង​ព្រែក​មុខកំពូល បាត់​មិនឃើញ​ត្រឡប់មក​ផ្ទះ​ទេ​។ លុះដល់​ថ្ងៃ​ទី​១​វិច្ឆិកា ២០១៨ វេលា​ម៉ោង​៦​ព្រឹក​ស្រាប់តែ​ឈ្មោះ​កុយ ពៅ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ដើរ​ទៅ​លុបមុខ​នៅ​កំពង់ទឹក ស្រាប់តែ​ឃើញ​ជន​រងគ្រោះ​ស្លាប់ នៅក្នុង​ទឹក​ព្រែក​ហើយ​ឃើញ​មាន​ទូក​និង​ឧបរណ៍​ឆក់​ត្រី នៅ​ក្នង​ទូក​ក្បែរ​ខ្លួន ក៏​រត់​មក​ប្រាប់​ប្រពន្ធ​ជនរងគ្រោះ ដើម្បី​ស្រង់​សព​ជនរងគ្រោះ​យក​ទៅ​ផ្ទះ​តែ​ម្ដង​។​

ក្រោយពេល​ទទួល​ដំណឹង រួច​មក​កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្ដិ៍ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ និង​ពេទ្យ​បាន​ចុះ​ពិនិត្យ​សាកសព​ជនរងគ្រោះ ហើយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ត្រី​ឆក់ ខ្លួនឯង​ស្លាប់​ពិតប្រាកដ​មែន ។ សាកសព​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​