Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជាប់​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​អោយ​មែនទែន​លើ​សុ​វត្តិភាព​ចរាច​រណ៍​

​តាកែវ​៖ ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់​លើ​មន្ត្រី​ពាក់ព័ន្ធ មួយចំនួន ជាពិសេស​នគរបាល​ច​រាចរណ៍​ផ្លូវ​គោកខេត្ត​តាកែវ គួរតែ​ធ្វើ​ការត្រួតពិនិត្យ​អោយ​មែនទែន លើ​ការដឹក​លើស​ចំណុះ​នៅ​សម្ភារៈ ផ្សេងៗ ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ ជាពិសេស​នោះ​ដូច​ឃើញ​នៅ​ក្នុង​រូប​នេះ​ស្រាប់ ដែល​បាន​បង្ហាញ​ពី​សកម្មភាព ម្ចាស់​ឡាន​ដឹក​ទំនិញ​មួយ បាន​ដឹក​ថ្ម​ម៉ា​ត​ធំៗ ដោយ​មិន​មាន​ចង​ខ្សែ​ហ៊ុមព័ទ្ធ​អ្វី​ទាំងអស់ ដោយ​មិន​គិត​ពី​សុ​វត្តិភាព​អ្វី​ឡើយ អោយ​តែ​បាន​ដឹក ចង់​គ្រោះថ្នាក់​ដល់​អ្នក​ណា ក៏​គ្រោះថ្នាក់​ទៅ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការរិះគន់​នេះ​គឺ​បាន​កើតឡើង​នៅក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​នៅលើ​ដង​ផ្លូវជាតិ​លេខ ២ ពី​ស្រុក​គីរីវង់ ឆ្ពោះ​ទៅ​ក្រុង​ដូន​កែវ ហើយ​បាន​ជួប​ជាមួយ​និង​រថយន្ត​ដឹក​ថ្ម​ម៉ា​ត​ធំៗ​មួយគ្រឿង ដែល​កំពុង​បើកបរ ហើយ​ដឹក​ថ្ម​លើស​ចំណុះ រំកិល​ខិត​មក​ក្រោយ​សឹងតែ​ធ្លាក់​មក​ដល់​ក្រោម​ទៅហើយ​៕ តាកែវ​

×