ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុករបស់សាលាសង្កាត់ ស្ទឹងមានជ័យ បានផ្សាយថា នៅថ្ងៃ សៅរ៍ ទី៣ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅវេលាម៉ោង៩÷៣០នាទី នៅចំណុច ក្រោមស្ពានអាកាស ស្ទឹងមានជ័យ មាន រថយន្ត មួយគ្រឿង មួយតោន កន្លះ ពាក់ស្លាកលេខ 2AE 2856 ភ្នំពេញ បានដឹកសំរាមយកមកបោះចោល នៅក្រោមស្ពាន ត្រូវបានកម្លាំងប្រជាការពារឃាត់បាន ។
បច្ចុប្បន្ន ម្ចាស់ រថយន្ត និង រថយន្ត ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ និង សង្កាត់ស្ទឹងមានជ័យទី២ សហការ រាយការណ៍ជូនរដ្ឋបាលខណ្ឌមានជ័យ ដើម្បីមានវិធានការ ។
តាមបញ្ជា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឱ្យមន្ត្រីបរិស្ថានខណ្ឌមានជ័យ ចុះធ្វើកំណត់ហេតុនាំយករថយន្ត និង ម្ចាស់រថយន្តទៅកាន់ សាលាខណ្ឌមានជ័យ ធ្វើផាកពិន័យតែម្តង ចំពោះទង្វើបែបនេះ មហាជនស្អប់ខ្ពើមជាទីបំផុត ។
សំណួរសួថាតើពួកគាត់ បានឃើញ សមិទ្ធផលដ៏ស្កឹមស្កៃ គឺស្ពានអាកាសស្ទឹងមានជ័យ ដែឬទេ ?
សំណួរសួថា តើពួកគាត់មានបេះដួងជាមនុស្ស ដែឬទេ ?
សំណួរសួថា តើពួកគាត់មាន បំណងអ្វី ?
ជាចុងក្រោយ បើបងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មានបញ្ហាប្រឈម កើតឡើងសូមជួយផ្តល់ព័ត៌មាន អ្នកនៅជិតបំផុតមួយ លោកមេភូមិយើងឬសមត្ថកិច្ចនគរបាលប៉ុស្តិ៍យើង និង រដ្ឋបាលសង្កាត់យើង និង តាមពត៌មានសង្គមហ្វេសបុក សាលាសង្កាត់ក៏បាន ខ្ញុំបាទ(KiMCHHY) រង់ចាំទទួល 24/24 សូមថ្លែងអំណរគុណ យ៉ាងស្រាវជ្រាវ ចំពោះការរាប់អាន ពីសំណាក់ បងប្អូនខ្មែរ៕ ដោយ៖រចនា