Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ខ្លួន​ស្ដ្រី​មេ​តុងទីន​ម្នាក់ ទៅកាន់​តុលាការ ហើយ​បោះ​ពាក្យសម្តី​ថា សុខចិត្ត​យកលុយ​តុលាការ ក៏​មិន​សង​កូន​តុងទីន​ដែរ​

ភ្នំពេញ ​៖ កម្លាំង​នគរបាល​បាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់​ជា​មេ​តុង​ទីន ដែល​បាន​បោក​គ្រាប់បែក​រត់ចោល​កូន​តុងទីន ដែល​ក្រុមអាជីវករ​ផ្សារ​ឯករាជ្យ​១ និង​អាជីវករ​ផ្សារ​កាណាឌីយ៉ា ជិត​៥០០​នាក់ សរុប​ជា​ទឹក ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ រួច​បាន​វិច​បង្វិច​រត់គេច​អស់​រយៈពេល​ជាង​៥​ខែ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​នៅពេល​ដែល​បញ្ជូន ស្ត្រី​ជា​មេ​តុងទីន​ខាងលើ ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្រាប់តែ​ស្ដ្រី​រូបនេះ បាន​បោះ​ពាក្យសម្ដី​ទៅកាន់​កូន​តុងទីន​ថា សុខចិត្ត​យកលុយ ៤ ទៅ​៥​ម៉ឹន​ដុល្លារ ទៅបុក​នៅ​តុលាការ​វិញ ក៏​មិន​សង​ដែរ​។​

​ស្ដ្រី​រូប​នេះ ត្រូវបាន​កម្លាំង​នគរបាល​បាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​កាលពី​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ផ្សារ​កា​ណា​ស៉ី​ធី ស្ថិតនៅ​ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែល​ជា​កូន​តុង​ទីន​។​

ក្រុម​អាជីវករ​ដែល​ជា​ជនរងគ្រោះ បានឲ្យដឹងថា ស្ត្រី​ដែល​ជា​មេ​តុងទីន​បោក​ខាងលើ​ឈ្មោះ ឆេង សា​រ៉ា អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

កូន​តុងទីន​បាន បាន​រៀបរាប់​ថា ស្ត្រី​ដែល​ជា​មេ​តុងទីន​ខាងលើ ធ្លាប់​រកស៊ី​បោះ​ដុំ​ឥ​វ៉ាន់​ចាប់ហួយ នៅ​ផ្សារ​ឯករាជ្យ​១ និង​ផ្សារកាណា ឌីយ៉ា រហូត​បាន​ស្គាល់​គ្នា​ជិតឌិត ក៏​បាន​នាំ​គ្នា​លេង​តុង​ទីន ចាប់ពី​ក្បាល​២​ម៉ឺន​រៀល ដល់​ក្បាល​១០០​ដុល្លារ ចំនួន​អ្នកលេង​តុង​ទីជិត​៥០០​នាក់ អ្នកខ្លះ​លេង​៣​ក្បាល និង​៨​ក្បាល​។ ពួកគាត់​មាន​អ្នក​មាន​អ្នកខ្លះ​លេង​រយៈពេល​៦​ឆ្នាំ ខ្លះ​៣​ឆ្នាំ និង​ខ្លះទៀត​២​ឆ្នាំ ហើយ​ក្នុង​ម្នាក់ៗ​អ្នកខ្លះ​បង់​តិច​បំផុត​ជាង​១,០០០​ដុល្លា រីឯ​ខ្លះ​ទៀត​រហូតដល់​ទៅ​ជាង​៣​ម៉ឺន​ដុល្លារ​ក៏មាន​។​

​ប្រភព​ពី​កូន​តុង​ទីន បាន​ឲ្យដឹង​បន្ត​ទៀត​ថា ជា​បន្តបន្ទាប់​រយៈពេល​ជាង​៦​ឆ្នាំ​មកនេះ ស្ត្រី​ជា​មេ​តុងទីន​ខាងលើ បាន​លេង​ជាមួយ​កូន​តុងទីន​យ៉ាង​ល្អប្រសើរ តែ​គិត​ត្រឹម​រយៈពេល​ជាង​៥​ខែ​មកនេះ មេ​តុងទីន​បាន​ព្យាយាម​មិន​ឲ្យ​កូន​តុងទីន​ផ្សេងៗ​ដេញ​យក តុងទីន​ដែល​ងាប់​នោះ​ឡើយ ហើយ​ប្រុង​រត់ចោល​កូន​តុងទីន​ទាំងអស់ ដោយ​គេចវេស​មិន​ខ្ចី​លើក​ទូរស័ព្ទ​នោះឡើយ និង​រត់​គេចខ្លួន​បាត់​តែ​ម្តង អស់​រយៈពេល​ជិត​៦​ខែ​មក​ហើយ ទើប​កូន​តុង​ទីន​ទាំងអស់​នោះ​បាន​ដឹងថា មេ​កំពុងតែ​វិច​បង្វិច​រត់គេចខ្លួន​នោះ ក៏​បាន​រត់​មក​ដាក់​ពាក្យ​បណ្តឹង នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួយ​អន្តរាគមន៍ តែ​ចៃដន្យ​ក្រុម​កូន​តុង​ទីន បាន​ជួប​ស្ត្រី​ជា​មេ​តុងទីន​នោះ​នៅក្នុង​ផ្សារ​កា​ណា​ស៊ី​ធី ទើប​នាំគ្នា​ឃាត់ខ្លួន​ប្រគល់ ឲ្យ​នគរបាល​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​