Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សត្វ​ទោច​៣​ក្បាល​ត្រូវបាន​សង្គ្រោះ ខណៈ​បុរស​២​នាក់​ត្រូវចាប់ខ្លួន ក្នុងករណី​យក​សត្វ​នេះ​រកលុយ​ពី​ភ្ញៀវ​បរទេស​បង្ក​រលក​កំហឹង (វីដេអូ)

​ប៉ូលីស Samui បាន​ចាប់ខ្លួន​បុរស​២​នាក់ និង​រឹបអូស​បាន​សត្វ​ទោច​៣​ក្បាល បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​បានបង្ហាញ​ឲ្យ​ឃើញ បុរស​ម្នាក់​បានអនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​បរទេស ថតរូប​ជាមួយនឹង​សត្វ​ទោច ដើម្បី​ដោះដូរ​ជា​លុយ ដែលនាំឱ្យ​កើតមាន​រលក​កំហឹង​លើ​ហ្វេ​ស​ប៊ុ​ក​។​

Ruangwit Aolueknoi អាយុ ២៣ ឆ្នាំ និង Ismail Thalang អាយុ ៣៥ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ជួល​របស់​ពួកគេ​នៅ Tambon Borphud នៅ​ម៉ោង ៥ ល្ងាច​ថ្ងៃ​ពុធ ។ លោក Thongchana Harnkittikanchana មេ​ប៉ូលិស Borphud បាន​បញ្ជា​ឱ្យធ្វើ​ការស៊ើបអង្កេត​មួយ បន្ទាប់ពី​ជនបរទេស​ម្នាក់​ឈ្មោះ Arkadiy Kulev បាន​បង្ហោះ​ឃ្លី​ប​មួយ​នៅលើ​គ្រុប​ហ្វេ​ស​ប៊ុ​ក “Rent & Buy & Sell For Free” កាលពី​យប់​ថ្ងៃ​អង្គារ ។​

​វីដេអូ​ឃ្លី​ប​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ទាំងអស់ ចូលទៅ​កាន់​ភ្ញៀវទេសចរ​បរទេស និង​ផ្តល់ឱ្យ​សត្វ​ទោច​១​ក្បាល​ដើម្បី​ថតរូប​១​សន្លឹក ជា​ថ្នូរ​នឹង​ការដោះដូរ​តម្លៃ​ពី ១០០ ទៅ ២០០ បាត ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្រែកថា​ជា​ទង្វើ​មិនល្អ ។ សត្វ​មឹក​ពីរ​ក្បាល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទ្រុង​នៅផ្ទះ​របស់ Ruangwit និង​ម្នាក់ទៀត​ត្រូវបាន​រឹបអូស​យក​ពី Ismail ។​

​សត្វ​ទោច​២​ក្បាល ត្រូវបាន​រកឃើញ​នៅក្នុង​ទ្រុង ស្ថិតនៅ​ផ្ទះ​របស់ Ruangwit និង​១​ក្បាល​ទៀត ត្រូវបាន​រឹបអូស​ពី Ismail ។​

Ismail បាន​សារភាពថា គាត់​គឺជា​មនុស្ស​ម្នាក់​នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ ដែល​ត្រូវបាន​ថត​២​ថ្ងៃមុន​ពេល​ពេល​ចាប់ខ្លួន ។ គាត់​បាន​និយាយថា គាត់​បាន​ទិញ​សត្វ​នេះ​ពី​បុរស​ម្នា​ក់នៅ Ranong ។

​បុរស​២​នាក់​នេះ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ បាន​ការពារ​សត្វព្រៃ​ទុកជា​កម្មសិទ្ធិ​របស់​ពួកគេ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ។ សត្វ​ទោច​ទាំង​៣​ក្បាល​នេះ ក៏​ត្រូវបាន​ប្រគល់ឱ្យ​មន្ត្រី​ឧទ្យាន​ជាតិ​ដែល​នឹង​ទទួលបន្ទុក​ថែរក្សា​ពួកគេ​ផងដែរ ៕ ឧ​ត្ត​ម (The Nation)​

spot_img
×