ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យជាតិអូស្ត្រាលី និងអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម សហព័ន្ធ អូស្ត្រាលី (CSRIO) បានរកឃើញ “ពិភពលោកក្រោមទឹក” មួយ ដែលមុននេះវាគឺជាកំពូលភ្នំភ្លើង ដែលបានរលត់តាំងពីយូរយារមកហើយ នៅតំបន់សមុទ្រខាងកើត Tasmania នៃមហាសមុទ្រប៉ាស៊ីហ្វិក ។
ជួរភ្នំនៅបាតសមុទ្រ មានតាំងពីរាប់លានឆ្នាំមុន
CSIRO បានប្រើពេល ២៥ថ្ងៃ ដើម្បីរៀបចំជាផែនទីនៅតំបន់ចម្ងាយពីឆ្នេរភាគខាងកើត Tasmania ប្រមាណ ៤០០គីឡូម៉ែត្រ បន្ទាប់ពីពួកគេរកឃើញជួរភ្នំ ដែលមានកម្ពស់ដល់ទៅ ៣.០០០ម៉ែត្រ ស្ថិតនៅបាតសមុទ្រ ។ កំពូលខ្ពស់បំផុតមានចម្ងាយពីផ្ទៃសមុទ្រដល់ទៅ ២ km ។
តាម CSIRO កំពូលភ្នំនេះ ត្រូវបានកើតតាំងពីមុននេះរាប់លានឆ្នាំ ដោយចាប់ផ្តើមពីការផ្ទុះភ្នំភ្លើងជាច្រើន នាសម័យបុព្វកាល ។
តាមបណ្ឌិត Martin នៃ CSIRO នោះ ជួរភ្នំនេះ រួមមានភ្នំតូចធំបង្កើតឡើង ខ្លះមានកំពូលស្រួច ខ្លះទៀតស្មើ ដោយការមានផ្ទៃទំនាបផងដែរ ។
នេះក៏ជាផែនទីត្រូវបានពន្លិចចុះសមុទ្រ គ្រាដែលទ្វីបអូស្ត្រាលី និងទ្វីបប៉ូលខាងត្បូងផ្តាច់ចេញពីគ្នា ។
ដំណើរនេះបញ្ចប់តាំងពី ៣០លានឆ្នាំមុនម្លេះ ។ ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងស្វែងរក តើមានសភាវៈអ្វីរស់នៅទីនោះខ្លះ ៕ ចន្ទ្រា