សណ្ឋាគារផ្កាយ ៥ កម្ពស់១៨ជាន់ ស្ថិតនៅក្រោមដី ដែលសាងសង់នៅក្រុងសៀងហៃ ប្រទេសចិន បានបើកសម្ភោធជាផ្លូវការ ។
សណ្ឋាគារក្រោមដីដំបូងបំផុតពិភពលោក ត្រូវបានសាងសង់នៅចិន ។
ទីតាំងនេះ កាលពីមុនជាតំបន់រ៉ែថ្ម ដែលត្រូវបោះបង់ចោលពីយូរយារណាស់មកហើយ ហើយមានជម្រៅដល់ទៅ ៩០ម៉ែត្រ ។ សណ្ឋាគារ Intercontenantal Shanghai Wonderland បានបើកទ្វារជាផ្លូវការពីថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ។
សណ្ឋាគារមាន ១៨ជាន់ ក្នុងនោះ ១៦ជាន់ ស្ថិតក្រោមផ្ទៃទឹក និងដីមាន ៣៣៦ បន្ទប់ និងការិយាល័យ ២ នៅខាងលើ ។ ស្ថិតនៅបាតទឹកមានភោជនីយដ្ឋានគ្រឿងសមុទ្រ ឈ្មោះ Mr. Fissher ។
តំបន់សម្រាកលំហែជាន់ខ្ពស់មានផ្ទៃក្រឡា ៦០.០០០ម៉ែត្រការ៉េ ។
ដោយស្ថិតក្នុងជួរភ្នំ Sheshan លើជ្រលង Shangai ធ្វើឲ្យសណ្ឋាគារក្រោមដីនេះ អាចទស្សនានូវទេសភាពស្អាតដូចផ្ទាំងគំនូរ ។ គេចំណាយទុនវិនិយោគ ៣០០លានដុល្លារ ប្រើពេលសាងសង់ ១០ឆ្នាំ ។
បន្ទប់លំហែតម្លៃពី ៥៣០-៨៦៥ USD ។
វាអាចទ្រាំទ្រកម្រិតរញ្ជួយដី ៩ រិចទ័រ ព្រមទាំងមានជណ្តើរយន្តដោយឡែក ២សម្រាប់ភ្នាក់ងារពន្លត់អគ្គិភ័យ និងម៉ាស៊ីនប៊ូមទឹក ៦សម្រាប់បញ្ចៀសការជន់លិច ៕ ចន្ទ្រា