ក្រុងប៉ោយប៉ែត ៖ មានករណីព្រះសង្ឃមួយអង្គ ចាក់មនុស្សស្រីម្នាក់ ត្រូវចំកបណ្តាលឲ្យរងរបួសឈាមស្រោចពេញរថយន្ត ដែលគេដាក់ការសង្ស័យថាជាករណីស្នេហាត្រីកោណ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៦ព្រឹក ក្នុងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរខៃដន ស្ថិតក្នុងអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍ទាំងព្រឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅ អូរខៃដន ប៉ុន្តែបើតាមពលរដ្ឋបានឱ្យដឹងថា៖ ក្រោយកើតហេតុ មានស្ត្រីម្នាក់ បានស្រែកឱ្យជួយ ក៏នាំគ្នាផ្អើលទៅមើល ឃើញស្ត្រីម្នាក់ ឈាមស្រោចពេញខ្លួន ខណៈឃើញដូច្នោះ ពួកគាត់បានសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ បង្អែកដីថ្មី២ ។ ស្ត្រីរងគ្រោះ និងព្រះសង្ឃនោះ បានដំណើររួមគ្នាដោយជិះរថយន្តហាយឡិនឌ័រ។ បច្ចុប្បន្ន សមត្ថកិច្ចក្រុងប៉ោយប៉ែត បាននាំខ្លួនព្រះសង្សយកមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួររកមូលហេតុ៕ ដោយ ៖ បញ្ញាស័ក្តិ