ស្ត្រីមានរូបរាងស្រស់ស្អាតម្នាក់ បានបង្កការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្នុងផ្សារទំនើបអុីអន២ ក្រុងភ្នំពេញ មកចោមរោមមើលព្រោងព្រាតតែម្តង កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីស្ត្រីរូបនេះត្រូវបានចោទប្រកាន់ថាបានបន្លំលូកហោប៉ៅស្រ្តីម្នាក់ ។
បន្ទាប់ពីចាប់ខ្លួន ស្ត្រីពុំត្រូវបានស្គាល់ឈ្មោះនេះ ត្រូវបានជនរងគ្រោះនាំយកទៅសួរចម្លើយផ្សេងៗ ជុំវិញករណីព្យាយាមលូកហោប៉ៅរបស់គាត់ នៅក្នុងផ្សារទំនើបអ៊ីអន២ ។ ប៉ុន្តែ សំណាងល្អហើយ ដែលចោររូបនេះពុំត្រូវបានជនរងគ្រោះ ក៏ដូចជាមហាជន ផ្ទុះកំហឹងដាក់ ព្រោះតែពួកគាត់មានយល់យោគថាជាស្រី ប្រសិនជាប្រុសវិញ ប្រហែលរងម្នាក់មួយដៃមួយជើងទ្រោមខ្លួនបាត់ទៅហើយ ។ ទោះយ៉ាងណា ចោរស្រីនេះ ពុំទាន់លួចលុយបានសម្រេចនោះទេ ព្រោះតែស្រ្តីរងគ្រោះបានដឹងខ្លួនទាន់ ហើយក៏ចាប់ខ្លួននាងភ្លាមៗតែម្តង ។
បើយោងតាមផេកហ្វេសបុក«តោពីរ ពត៌មាន» បានសរសេររៀបរាប់ថា៖ «#ភ្នំពេញ ករណីចាប់បានចោរស្រីលួចកាបូបនៅក្នុងផ្សារទំនើប អុីអន២ ក្រុងភ្នំពេញ កាលពីព្រឹកមិញថ្ងៃទី២៣ វិច្ឆិការ ២០១៨ នេះដែលត្រូវនិងថ្ងៃចុងក្រោយនៃពីធីបុណ្យអុំទូកផងដែល។»។ ដោយ៖ ចន្ទី