ភ្នំពេញ ៖ រថយន្តទូរីសមួយគ្រឿង បានបើកបុកគ្នាជាមួយ ម៉ូតូ nex បណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ នៅម៉ោងជាង៥ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណយុវជនដែលស្លាប់២ និងអ្នករងរបួសធ្ងន់ នៅឡើយទេ ។ មុនពេលកើតហេតុគេឃើញរថយន្តទូរីស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AB-9170 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមក ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យជ្រុលទៅប៉ះជា មួយម៉ូតូស៊ុយស៊ូគី nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CL-4344 ដែលបើកបរនឹងរួមដំណើរដោយយុវជន៣នាក់ បើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹង បណ្ដាលឲ្យយុវជន ២នាក់ បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុអ្នកបើករថយន្ត ត្រូវបានបុរសម្នាក់ដែលឃើញហេតុការណ៍ដេញតាមចាប់ បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកង១ ៕ ដោយ ៖ បញ្ញាស័ក្តិ