ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបន្តសកម្មភាពចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនបានចំនួន ៣នាក់ និងវត្ថុតាងបទល្មើសមួយចំនួនទៀត។
យុទ្ធនាការនេះ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្រុម១៤ ភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ កាលពីវេលាម៉ោង ១ និង៧នាទី ប្រតិបត្តិការដោយកម្លាំងការិយាល័យបទល្មើសគ្រឿងញុៀន ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ ៖
១- ឈ្មោះ ងួត ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិស្នាយអន្ជិត ឃុំស្នាយអន្ជិត ស្រុកជុំគីរី ខេត្តកំពត បច្នុប្បន្ននៅកំពេញ សង្កាត់៣ ក្រុងព្រះសីហនុ។
២- ឈ្មោះ ឈូស វៀត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិដូនសយ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បច្នុប្បនៅន្នកំពេញ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ។
៣- ឈ្មោះ ហឿន ឌីណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្រុកកំណើតភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្នុប្បន្ននៅកំពេញ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖
១- ម្សៅសថ្លា ចំនួន០២កញ្ចប់ ទម្ងន់ទាំងសម្បក៧.៥៤ ក្រាម
២- ទូរស័ព្ទ ចំនួន០៣ក្រាម
៣- ម៉ូតូចំនួន០១ក្រាម
៤- ខ្សៀជក់ចំនួន០១
៥- ដែកកេះចំនួន០២
៦- ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងត្រូវបានសាកសួរ និងឈានទៅបន្តកសាងសំណុំរឿងបញ្ជូនជនសង្ស័យបទល្មើសគ្រឿងញៀននេះ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ដោយ ៖ ដែន សីមា