អ្នកបើកបរម្នាក់ឈ្មោះ Chu អាយុ ៤៦ ឆ្នាំ បានបត់រថយន្តខុស ខណៈស្វែងរកច្រកផ្លូវចំហរត្រឹមត្រូវ ប៉ុន្តែ វាពុំមានជាច្រកផ្លូវសម្រាប់រថយន្តបើកបរនោះទេ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតក្នុង Tsim Sha Tsui ក្នុងទីក្រុងហុងកុង ។
រថយន្ត SUV របស់គាត់ បានត្រូវជាប់គាំងនៅច្រកផ្លូវកាំជណ្តើរឡើងចុះតូចមួយ ប៉ុន្តែ សំណាងហើយ ដែលបានគាត់បានដឹងវាទាន់ពេលវេលា ហើយរថយន្តរបស់គាត់គ្រាន់តែបានធ្លាក់ចុះក្រោមពាក់កណ្តាលតួខ្លួនប៉ុណ្ណោះ ។
អ្នកលេងអ៊ីនធើរណែត បានគិតថា បុរសរូបនេះទំនងជាមិនយល់ពីស្លាកសញ្ញានៅខាងលើ ខណៈមិនបានឃើញសញ្ញាព្រួញ LED ដែលចង្អុលបង្ហាញពីការបត់ឆ្វេងជាចាំបាច់នោះ ។
ខណៈពេលដែលអ្នកលេងអ៊ិនធើរណែតជាច្រើន បានសើចចំអក ក្នុងរឿងហេតុហាក់ដូចជាឡប់ៗរបស់ Chu នោះអ្នកដទៃទៀត ក៏បានសម្តែងការអាណិតអាសូរ និងបានយល់ស្របថា ស្លាកសញ្ញាមុខនៅខាងលើនោះ បានធ្វើឲ្យមានការភាន់ច្រឡំ ៕ ដោយ៖ ចន្ទី (ប្រភព៖ Coconuts)