សត្វស្វាធំមួយក្បាល នៅឯសួនសត្វមួយកន្លែងនៅក្នុងប្រទេសថៃ បានកំពុងទទួលការចាប់អារម្មណ៍នៅលើអនឡាញ ចំពោះសកម្មភាពដ៏រប៉ិលរប៉ូចរបស់វា ស្ទាបច្របាច់សុដន់ស្រីស្អាតដែលជាកម្មករមើលថែសួនម្នាក់ ឡើងម៉ាឆ្ងាញ់ដៃតែម្តង ។
សត្វស្វាធំដែលមានឈ្មោះថា Ning Ning ថ្មីៗនេះ ត្រូវបានគេថតវីដេអូ បង្ហាញពីទិដ្ឋភាពវាបានបង្ហាញស្នាមញញឹមដ៏រីករាយបំផុត ខណៈវាយកដៃចាប់ស្ទាបសុដន់ខាងឆ្វេងរបស់ស្ត្រីឈ្មោះ Sunan អាយុ ២៦ ឆ្នាំ ជាកម្មករម្នាក់នៅសួនសត្វ Safari World Park នៅក្នុងទីក្រុងបាងកក ។
News York រាយការណ៍ថា នៅក្នុងវីដេអូត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នាង Sunan ត្រូវបានឃើញបង្ហាញភាពពេញចិត្ត ជាមួយសត្វស្វាធំនេះ នៅពេលវាចាប់ផ្តើមសកម្មភាពដ៏រប៉ិលរប៉ូចរបស់វាជាមួយនាង ។
ជាមួយដៃខាងឆ្វេងឱបចង្កេះរបស់នាង Ning Ning បានប្រើដៃស្តាំរបស់វា ស្ទាបឡើងម៉ាឆ្ងាញ់ទៅលើសុដន់របស់នាង ស្ថិតនៅចំពោះមុខភ្ញៀវទេសចរស្រៀវស្រើប និងអៀនខ្មាសជំនួសជាខ្លាំង ៕ ដោយ៖ ចន្ទី (ប្រភព៖ nextshark)