ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ស្លាប់នៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរ ដោយម៉ូតូកែច្នៃដឹកឈើចំនួន១ដុំ ប្រវែង២ម៉ែត្រប្រភេទកកោះ បានបុកសត្វឆ្កែ ម៉ូតូដួលសង្កត់អ្នកបើកបរ នាវេលាម៉ោង១០យប់ថ្ងៃទី៣ ធ្នូ ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ៦៤ ផ្លូវជាតិលេខ៧៦ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះអីុង ហុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិដើមភាគតិច ព្នង រស់នៅភូមិអូររណា ឃុំស្រែ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
អ្នកដឹកតាមម៉ូតូ ដោយសារកន្លងមក គេតែងសង្កេតឃើញមានជនរងគ្រោះ ត្រូវពិការភាព នឹងស្លាប់ ដោយសារម៉ូតូដឹកឈើដួសជាញឹកញាប់។ សកម្មភាពជួញដូរឈើ នៅក្នុងទឹកដីស្រុកកែវសីមា ដែលមានដែនជម្រកការពារសត្វព្រៃកែវសីមា នឹងដែនជម្រកការពារសត្វព្រៃភ្នំព្រេច កំពុងកើតមានបទល្មើសពេញបន្ទុក ខណៈការគ្រប់គ្រងរបស់មន្ត្រីមូលដ្ឋាន ហាក់នៅមានកម្រិតតិចតួចក្នុងការទប់ស្តាត់ ក្រុមឈ្មួញរកស៊ីខុសច្បាប់៕ ដោយ៖រចនា