Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជទូត​ជប៉ុន​ថា ក្រុមហ៊ុន​ជប៉ុន​នឹង​មក​វិនិយោគ​ច្រើន​ទៀត ក្រោយ​សម្ពោធ​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែត​

​បន្ទាយមានជ័យ ៖ លោក ហូ​រី​ណូ អ៊ូជិ (Horino Uchi )​ឯកអគ្គរាជទូត​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​មាន​ក្តីសង្ឃឹម​ថា ក្រុមហ៊ុន​ជប៉ុន​នឹង​មាន​ជំនឿ​ទុកចិត្ត ហើយ​នឹង​មក​បណ្តាក់ទុន​វិនិយោគ​ច្រើនឡើង​ទៀត​នៅ​ក្រុង​ប៉ោយប៉ែ​ត​ឬ​កន្លែង​ផ្សេង​ទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ​ឬ​ថា​នៅ​ពាសពេញ​ប្រទេស​កម្ពុជា​តែម្តង​។​

​លោក ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​អះអាង​ដូច្នេះ ក្រោយពី​បាន​ចូលរួម​ជា​អធិបតី​ជាមួយ​ឯ​/​ឧ សុខ​ចិន្តា សោភា អគ្គលេខា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) សម្ពោធ​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​និង​សម្ភារ​:​បរិក្ខារ​អគ្គីសនី​នៃ​សួន​បច្ចេកវិជ្ជា ថេ​កណ ផាក ប៉ោយ​ប៉ែត ភី​វី​ធី ខូ អិល​ធី​ឌី ( Techno Park PoiPet PVT. Co,.Ltd )​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​តូយ៉ូតា ស្ស៊ូ​ស្សូ ហ្គ្រូ​ប (TOYOTA TSUSHO Group ) នៅ​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​៨​ធ្នូ​ឆ្នាំ​២០១៧ ដែល​មាន​ភ្ញៀវ​ជា​អ្នកវិនិយោគ មន្ត្រី​ជប៉ុន​និង​កម្ពុជា​ជាច្រើន​នាក់​ចូលរួម​។

​​លោកតា​កា​យូគី តា​តស៊ូ​តា ( Tatsuta Takayuki) នាយករ​គ្រប់គ្រង​ការិយាល័យ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​តូយ៉ូតា ស្ស៊ូ​ស្សូ ហ្គ្រូ​ប (TOYOTA TSUSHO Group )​ប្រចាំ​ទីក្រុង​ភ្នំពេញ ថ្លែងថា​: រោងចក្រ​ថេ​កណ ផាក​នេះ​បាន​ត្រូវ​កសាងឡើង​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៥​និង​មាន​ទំហំ​៧២០០​ម៉ែត្រការ៉េ​និង​ទុនវិនិយោគ​៣,០១​លាន​ដុល្លា​ស​រអា​ឬ (​ប្រហែល​៣០០​លាន​យេន​)​។​

​លោក​បន្តថា ក្រុង​ប៉ោយប៉ែត ដែល​ទីតាំង​រោងចក្រ​ថេ​កណ ផាក​នេះ​ស្ថិត​នៅ​បណ្តោយ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ដែល​ត​ភ្ជាប់​បណ្តាញ​ដឹកជញ្ជូន​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ កម្ពុជា វៀតណាម​និង​ក៏​ស្ថិតនៅ​ជិត​ព្រំដែន​កម្ពុជា ថៃ​មាន​ចម្ងាយ​២៣០​គម​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឬ​ត្រូវ​ធ្វើដំណើរ​៤​ម៉ោង​តាម​រថយន្ត​។​ ​ពោល​គឺ ​វា​ស្ថិតនៅ​ជិត​ទាំង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ផង​និង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ផង ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​។​

​លោក​បន្តថា​: “​ក្រុមហ៊ុន​ការសម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា​នេះ ដោយសារ​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍន៍ មាន​សក្តានុពល​សេដ្ឋកិច្ច​និង​អត្រា​កំណើន​សេដ្ឋកិច្ច “​។​


​លោកតា​កា​យូគី តា​តស៊ូ​តា ថ្លែងបន្ត​ថា​: ក្រុមហ៊ុន​សាជីវកម្ម​តូយ៉ូតា ស្ស៊ូ​ស្សូ ហ្គ្រូ​ប មាន​សាខា​នៅ​ប្រទេស​ចំនួន​៤​ក្នុង​ពិភពលោក ដូចជា​នៅ​បង់កា​ឡូ​២. នៅ​ឆេន​ណៃ​១ នៅ​គូ​ចា​រ៉ាត់ ១ ក្នុង​ប្រទេស​ឥណ្ឌា , នៅ​ឆ្នេរ​ខាងកើត​នៃ​ប្រទេស​ថៃ ,​នៅ​កា​រ៉ា​វ៉ាង ប្រទេស​ឥណ្ឌូណេសុី និង​នៅ​ក្រុង​ប៉ោយប៉ែត​ប្រទេស​កម្ពុជា​នេះ ។ ក្រៅពី​ផលិត​គ្រឿងបន្លាស់​រថយន្ត សួន​ប​ច​ហ​ចេក​វិជ្ជា​នេះ ក៏​មាន​សេវា​បុគ្គលិក​គឺ​បណ្តុះបណ្តាល​កម្មករ​, ការទូទាត់​ពន្ធ​គយ​និង​ការជួល​រោងចក្រ​បន្ត​ផងដែរ​។​

​លោក អ៊ុំ រាត្រី​ អភិបាល​ស្តីទី​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហាញ​ពី​ស្ថានភាព​ទញ​ទៅ​នៃ​ប្រជាសាស្ត្រ ភូមិសាស្ត្រ​និង​សក្តានុពល​ក្នុង​ខេត្ត ហើយ​ប្តេជ្ញា​ថា​. សមត្ថកិច្ច អាជ្ញាធរ​និង​ពលរដ្ឋ​នៅ​ទីនេះ​សូម​គាំទ្រ​និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​គ្រប់​យ៉ាង​ដល់​សួន​បច្ចេកវិជ្ជា​ជប៉ុន​នេះ ក៏ដូចជា​ស្វាគមន៍​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​នានា​មក​វិនិយោគ​នៅ​រក​ស៊ីនៅ​ខេត្ត​នេះ​។​

​លោក ហូ​រី​ណូ អ៊ូជិ (Horino Uchi )​ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​បន្តថា​: សួន​បច្ចេក​វីជ្ជាថេ​កណ ផាក ប៉ោយ​ប៉ែត ភី​វី​ធី ខូ អិល​ធី​ឌី​នៃ​ក្រុមហ៊ុន​តូយ៉ូតា​ហ្ស៊ូ​សូ​នៅក្រុង​ប៉ោយប៉ែត​នេះ នឹង​បាន​ជួយ​ផ្តល់​សេវាកម្ម​បង្កើត​ការទាក់ទាញ​ការវិនិយោគ​ដល់​ក្រុមហ៊ុន​ជប៉ុន​ដទៃ​ទៀត​មក​វិនិយោគ​កាន់តែ​ច្រើន​ទៀត​នៅ​កម្ពុជា​។​

​លោក អគ្គរាជទូត​ជប៉ុន​ថ្លែងបន្ត​ថា កិច្ចសហប្រតិបត្តិការ​រឹងមាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ខ្វះ​បានទេ ហើយ​សូម​មន្ត្រី​និង​ថ្នាក់​ដឹកនាំ​កម្ពុជា​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​បន្ត​គាំទ្រ​ដល់​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​។​

​លោក សុខ​ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិកា​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន័​កម្ពុជា​(CDC) ឯ​/​ឧ ហូ​រី​ណូ អ៊ូជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

​លោក សុខ​ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិកា​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន័​កម្ពុជា​(CDC) មានប្រសាសន៍​ស្វាគមន៍ លើកទឹកចិត្ត​និង​សូម​គាំទ្រ​ពេញទំហឹង​ដល់​ក្រុមហ៊ុន​សាជីវកម្ម​តូយ៉ូតា​ហ្ស៊ូ​សូ​សាខា​នៅ​កម្ពុជា​ដែល​បង្កើត​សួន​បច្ចេកវិជ្ជា​ផលិត​គ្រឿងបន្លាស់ គ្រឿង​បង្គុំ​និង​គ្រឿង​អគ្គីសនី​រថយន្ត​នេះ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នេះ​ជា​ការរួមចំណែក​បង្កើត​បរិយាកាស​ល្អ​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ក៏ដុចជា​ចុលរួម​ផ្តល់​ការងារ​ធ្វើដ​ល់​ពលរដ្ឋ​កម្ពុជា​និង​ការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។​

លោក គណអធិបតី​បាន​ចូលរួម​អបអរសាទរ​និង​កាត់​ខ្សែបូរ​សម្ពោធ​ជា​ផ្លូវ​ការដាក់អោយ​ដំណើរការ​សូន​បច្ចេកវិជ្ជា​រោងចក្រ​ថេ​កណ ផាក ប៉ោយ​ប៉ែត ភី​វី​ធី ខូ អិល​ធី​ឌី ( Techno Park PoiPet PVT. Co,.Ltd ) នេះ​។​

លោក សុខ​ចិន្តា សោភា ថ្លែង​ប្រាប់​អ្នក​សា​រ​ព៍ត័មាន​បន្ថែម​ថា​: បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ជាង​១៥០ បាន​មក​វិនិយោគ​លើ​ផ្នែក​ផ្សេងៗ​នៅ​កម្ពុជា ហើយ​នឹង​មាន​មក​បន្ថែ​ម​ទៀត​នៅពេល​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ប្រសើរ​ឡើង​ដូច្នេះ​នោះ​៕ ដោយ ៖ បន្ទាយ​

×