Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវានៃកងទ័ពជើងទឹកឈ្មោះ The USS Savannah បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ

ភ្នំពេញ ៖ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ ដោយ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កងទ័ពជើងទឹក និង​ថ្នាក់ដឹកនាំ​កម្ពុជា​មក ពេលនេះ​នាវាចម្បាំង​របស់​សហរដ្ឋអាមេរិក​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បាន​ចាកចេញ​ពី​កំពង់ផែ​កម្ពុជា​ហើយ។

នាវាចម្បាំង​របស់​សហរដ្ឋអាមេរិក​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បាន​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២០ ខែ​ធ្នូ ដោយ​បញ្ចប់​ទស្សនកិច្ច​លើកដំបូង​នៃ​នាវា​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក នៅ​ក្នុង​រយៈពេល ៨ ឆ្នាំ​មក​នេះ ដោយ​មាន​មន្ត្រី​ជាន់ខ្ពស់​របស់​កងនាវិក​កម្ពុជា ជាច្រើន​រូប​បាន​ជូនដំណើរ។

មេបញ្ជាការ​ប្រចាំ​នៅ​បញ្ជា​ការដ្ឋាន​របស់​សហរដ្ឋអាមេរិក នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក​ឧត្ដមនាវី ស៊ែមញូល ផាផារ៉ូ (Samuel J. Paparo) បាន​ដើរ​ពិនិត្យ​មើល​នាវា នៅ​ក្នុង​កំពង់ផែ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ក្រុង​ព្រះសីហនុ។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ឱ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក(Facebook) កាលពី​ថ្ងៃទី២០ ខែ​ធ្នូថា ” ដោយបញ្ចប់ទស្សនកិច្ចលើកដំបូងនៃនាវានៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៨ ឆ្នាំមកនេះ។ លោក ឧត្តមនាវី Samuel J. Paparo មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានដើរពិនិត្យមើលនាវា នៅក្នុងកំពង់ផែ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុ។

លោកឧត្តមនាវី Paparo បានមានប្រសាសន៍ថា៖ “ទស្សនកិច្ចរបស់យើងនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងភាពជាដៃគូដែលកំពុងចម្រើនឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើមឡើង កាលពីជិត ៧៥ ឆ្នាំមុន ជាមួយនឹងការចាប់ផ្តើមនៃទំនាក់ទំនង ហើយបង្ហាញឲ្យឃើញចំណងមិត្តភាពយូរអង្វែង រវាងប្រទេសយើងទាំងពីរ។ ថ្ងៃនេះ យើងបន្តធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ និងលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់”។

នៅកំពង់ផែ លោកវរនាវីឯក Dan Sledz មេបញ្ជាការនាវា Savannah បានជួបជាមួយអភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត និងបញ្ជាការកងទ័ពជើងទឹករាម។ នាវិកនៅលើនាវាប្រយុទ្ធចំណាត់ថ្នាក់ Independence នេះ ថែមទាំងបានលេងកីឡាបាល់ទះជាមិត្តភាព ជាមួយសមភាគីកម្ពុជាផងដែរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×