វីដេអូបង្ហាញនារីវ័យក្មេងម្នាក់ ត្រូវបាន «ស្អំ» ជាមួយទឹកទឹកកក ជាការជួយសង្គ្រោះបឋមពីមិត្តភក្តិរបស់នាង នៅក្នុងប្រទេសថៃ បានកំពុងត្រូវបានចរាចរនៅលើបណ្តាញសង្គម ហើយជនរងគ្រោះត្រូវបានគេនិយាយថា ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ។ រឿងនេះត្រូវបានគេយល់ឃើញថា នាងមានអារម្មណ៍ក្តៅអន្ទះអន្ទែងយ៉ាងខ្លាំង រហូតដល់ថ្នាក់ថាក់ស្រាតសម្លៀកបំពាក់ទៀតផង ។
រាងកាយរបស់នាងត្រូវបានឃើញកំពុងញ័រញាក់ ហើយមិតៗភក្តិរបស់នាងយកធុងទឹកកក មកស្អំដើម្បីកាត់បន្ថយសីតុណ្ហភាពនៅក្នុងខ្លួនរបស់នាង គួរឲ្យអាសូរបំផុត ។ បើទោះបីមិត្តៗភក្តិរបស់នាង បានយកទឹកត្រជាក់លេបខ្លួនរបស់នាងបែបនេះក្តី ក៏វាពុំបានជួយបានច្រើននោះទេ ។ ហេតុនេះ នាងត្រូវបានគេប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីការជួយសង្គ្រោះបឋមនេះផងដែរ ។
កាសែត Guang Ming Daily បានរាយការណ៍ឲ្យដឹងថា វីដេអូនេះបានរីករាលដាលដូចភ្លើងឆេះព្រៃ ហើយភ្ញាក់ងារប្រឆាំងគ្រឿងញៀនថៃ ក៏បានឆ្លើយតបទៅនឹងវីដេអូនេះផងដែរ ។ អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា គ្រឿងញៀនមានឈ្មោះថា Alprazolam (ឬ ហៅសាមញ្ញថាជា xanax) គឺត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ នៅតាមកន្លែងកម្សាន្តនានា និងត្រូវបានប្រើដើម្បី «ធ្វើបាប» ស្រីៗតែម្តង ។ ហើយករណីនេះមួយចំនួនត្រូវបានរាយការណ៍រួចហើយនៅក្នុងទីក្រុងបាងកក ។
ថ្នាំ Alprazolam គឺជាប្រភេទនៃថ្នាំដែលគេហៅថា benzodiazepines ដែលផ្តល់ប្រសិទ្ធភាពធ្វើឲ្យស្ងប់ស្ងាត់ ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់យើង ។ យោងតាម WebMD ជាទូទៅវាត្រូវបានគេប្រើដើម្បីព្យាបាលការភ័យបារម្ភ និងបញ្ហានៃការភ័យស្លន់ស្លោ ។
នៅពេលដែលវាត្រូវបានបន្ថែមទៅលើភេសជ្ជៈកាបូន ឬគ្រឿងស្រវឹង នោះអ្នកប្រើប្រាស់នឹងមានអារម្មណ៍វិលមុខ, បាត់បង់ស្មារតី និងសូម្បីទទួលរងការបាត់បង់ការចងចាំរយៈពេលខ្លី ។ តាមពិតទៅ ថ្នាំនេះត្រូវបានគេរំលោភបំពានជាយូរមកហើយ ប៉ុន្តែ និន្នាការនៃការប្រើប្រាស់នេះបានកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕ ដោយ៖ ឧត្តម (ប្រភព៖ worldofbuzz)