នេះអាចថា ជាការងារក្នុងសុបិន្តរបស់មនុស្សរាប់រយលាននាក់ ព្រោះបានលេងហ្គេមផង ថែមទាំងទទួលបានលុយរាប់លានដុល្លារផង។
ជើងខ្លាំងហ្គេមវ័យ២៦ឆ្នាំនេះ ទើបត្រូវបានទទួលស្គាល់ថា ជាអ្នកពូកែរកលុយបំផុតពី Youtube ក្នុងឆ្នាំ ២០១៧ ខណៈពេលលោកទទួលបានទឹកប្រាក់ដល់ទៅ១២,៥លានដុល្លារ។
របៀបរកលុយរបស់ Middleton ពុំពិបាកសោះឡើយ។ គាត់លេងហ្គេមនៅលើបណ្តាញសង្គម ហើយថតបង្ហោះជាឃ្លីបទៅក្នុង Youtube សម្រាប់ឲ្យមនុស្សរាប់លាននាក់រួមគ្នាមើល។ ចំណុចពិសេសប្លែកពីគេតែមួយគត់ គឺ Middleton លេង gamer បណ្តើរអធិប្បាយបណ្តើរអំពីការប្រព្រឹត្តទៅលើអេក្រង់។ លោកក៏បានចែករំលែកបទពិសោធន៍យ៉ាងច្រើនធ្វើយ៉ាងណាលេងហ្គេមឲ្យមានប្រសិទ្ធភាពបំផុត។
គោរម្យងារ “អ្នករកលុយពី Youtube ពូកែបំផុតឆ្នាំ ២០១៧” ត្រូវបានទស្សនាវដ្តី Forbes ផ្តល់ឲ្យ Middleton ។ មុននោះ Middleton ធ្វើការងារលក់ទំនិញឲ្យហាង Tesco។ ក្រោយមកក៏បោះបង់ចោលការងារ រួចប្រមូលផ្តុំទៅលើការលេងហ្គេម។ ឆាណែល Youtube របស់ Middleton អូសទាញបានមនុស្ស១៦លាននាក់តាមដាន។ Middleton និងភរិយា ក៏ជាជើងខ្លាំងហ្គេមម្នាក់ដែរ។ តាមគោលការណ៍ទូទាត់លុយរបស់ Youtube គឺពេលដែលវីដេអូឃ្លីបមួយ មានអ្នកទស្សនាលើសពី ១.០០០នាក់ ម្ចាស់ឆាណែលនោះទទួលបានសិទ្ធិពីការបង្ហោះផ្សាយពាណិជ្ជកម្ម។ ថ្មីៗនេះ Middleton បានរៀបចំដំណើរសម្តែង ៩៧ថ្ងៃ ជុំវិញពិភពលោក។ នៅមហោស្រព Sydney Opera House ប្រទេសអូស្ត្រាលី សំបុត្រចូលទស្សនា Middleton លេងហ្គេមបានលក់អស់ក្នុងអំឡុងពេលយ៉ាងឆាប់ ឈរលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រក្នុងរោងមហោស្រពនេះ។
បុព្វហេតុលេងហ្គេមរបស់ Middleton ចាប់ផ្តើមគ្រាលោកបានថតខ្សែវីដេអូលេងហ្គេម Pokemon ដោយខ្លួនឯង។ Middleton បានរៀបការជាមួយមិត្តស្រីឈ្មោះ Jemma នៅឆ្នាំ ២០១៣ ហើយក៏ជាជើងខ្លាំងខាងលេងហ្គេមម្នាក់ដែរ លោកនិយាយថា ខ្លួនលោកតែងតែកសាងរូបភាពមួយយ៉ាងល្អទុកជាគំរូដល់ទស្សនិកជន។ ទស្សនិកជនសំខាន់របស់ Middleton មានវ័យពី ៥-២០ឆ្នាំ៕ ចន្ទ្រា