តាម Daily Star កាលពីខែមុននេះ អ្នកវិទ្យាសាស្ត្រមួយក្រុមបានប្រកាសផ្សាយខ្សែវីដេអូព្រមានទុកពីគ្រោះគំរាមកំហែងរបស់ Robot ឃាតករ។
ក្នុងខ្សែវីដេអូនេះ ក្រុមអ្នកវិទ្យាសាស្ត្របានដាក់បង្ហាញប្រភេទ Robot ហោះ មានសមត្ថភាពធ្វើការវាយប្រហារមកលើមនុស្សដោយពុំចាំបាច់មានបញ្ជាពីម្ចាស់របស់វា។
ប្រការនេះបានធ្វើឲ្យមានចលនាមួយស្នើសុំឲ្យអង្គការសហប្រជាជាតិចេញបទបញ្ជាហាមឃាត់ការអភិវឌ្ឍន៍ Robot ឃាតករ។ មហាសេដ្ឋបច្ចេកវិទ្យា Elon Musk បានព្រមានពីបញ្ហាសិប្បនិម្មិត (AL) អាចបង្កជាថ្ងៃអវសាន្តសម្រាប់មនុស្សលោក។
ថ្មីៗបំផុតនេះ នាយកបច្ចេកទេសរបស់ Google Ray Kurzweil មេដឹកនាំក្នុងវិស័យស្រាវជ្រាវ AL ព្រមានថា មនុស្សលោកនឹងអសមត្ថភាពក្នុងការត្រួតត្រា Robot ឆ្លាតវៃ។
ក្រុមអ្នកវិទ្យាសាស្ត្រអំពាវនាវឲ្យអង្គការសហប្រជាជាតិហាមឃាត់កុំឲ្យបណ្តាប្រទេសអភិវឌ្ឍ Robot ឆ្លាតវៃបម្រើឲ្យការសម្លាប់មនុស្ស អ្នកឯកទេស AL វ័យ៦៩ឆ្នាំម្នាក់ និយាយថា ៖ “ភាពឆ្លាតវៃគឺជារបស់មួយពុំអាចត្រួតត្រាបាន។ ប្រសិនបើមានសភាវៈមួយខ្លាំងជាងយើង ហើយឆ្លាតជាងយើងនោះវានឹងក្លាយជាមហន្តរាយចំពោះមនុស្ស។ ហេតុនេះល្អបំផុតគឺពុំត្រូវទុកឲ្យធ្លាក់ចូលក្នុងស្ថានភាពនោះឲ្យសោះ”។
រីឯនាយកបច្ចេកទេសរបស់ Google សង្កត់ធ្ងន់ថា ៖ “ប្រសិនបើមហន្តរាយនេះកើតឡើងគឺមានតែ AL មួយ ដែលស្និទ្ធស្នាលហើយឆ្លាតវៃជាង ទើបអាចកំទេច Robot ឃាតករបាន” ។ នេះពុំមែនជាការឈ្លានពានពីកងទ័ពរបស់មនុស្សក្រៅភពទេ តែវាជាគ្រោះគំរាមកំហែងកើតមានឡើងក្នុងសង្គមរបស់យើងតែម្តង៕ អាទិត្យ