ប្រជាជនក្នុងភូមិ ពិតជាភ័យតក់ស្លុត ពេលឃើញដំរី ២ក្បាលប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងភូមិ ទោះបីសមត្ថកិច្ច បានមកដល់ ក៏ពុំហ៊ានចូល…ឃាត់ដែរ!។
ដំរីព្រៃ១ត្រូវបានវាយប្រយុទ្ធគ្នាយ៉ាងសាហាវ បន្ទាន់ពីពួកវាវង្វេងផ្លូវដើរចូលមកក្នុងភូមិ១ នៃប៉ែកខាងជើង រដ្ឋ Assam ប្រទេសឥណ្ឌា កាលពីថ្ងៃទី ៧/១២។ សង្គ្រាមរវាងដំរីធំៗ ២ក្បាលនេះ បានបំផ្លាញអ្វីៗនៅជុំវិញវាគ្មានសល់។
ពលរដ្ឋបានប្រកាសប្រាប់ ខាងត្រួតពិនិត្យសត្វព្រៃ ដើម្បីមកបណ្តេញពួកវាចេញ ហើយពួកគេបានមកដោយមានកាំភ្លើងវែងក្នុងដៃ។ ប៉ុន្តែពួកគេពុំមានសេចក្តីក្លាហាន ក្នុងការអន្តរាគមន៍ រារាំងសង្គ្រាមរវាងដំរីព្រៃ ២ក្បាលនោះទេ។
…សង្ក្រាមរបស់ដំរីមួយគូនេះ អូសបន្លាយជាង១ម៉ោង តែភ្នាក់ងារត្រួតពិនិត្យសត្វព្រៃបានត្រឹម បញ្ឈរភ្នែកមើលការខ្ទេចខ្ទាំផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋតែប៉ុណ្ណោះ។
…ហេតុនេះសង្គ្រាមក្រៅឆាកក៏ចាប់ផ្តើមរវាងពលរដ្ឋ និងភ្នាក់ងារត្រួតពិនិត្យសត្វព្រៃម្តង ដោយចោទប្រកាន់ពីភាពកំសាកពុំបំពេញភារៈកិច្ចរបស់ខ្លួនបាន៕ អាទិត្យ