សហរដ្ឋអាមេរិចបានធ្វើការដកទ័ពចេញពីប្រទេស៊ីរី ក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំបានប្រកាសថា ក្រុមរដ្ឋអ៊ីស្លាម IS បានទទួលរងការបរាជ័យ។
ទាហ៊ានអាមេរិចំនួន ២ពាន់នាក់បានជួយកម្ចាត់ពួកភេរវករ IS នៅភាគខាងជើងឆៀងខាងលិច ក្នុងប្រទេសស៊ីរី ប៉ុន្តែពួកសកម្មប្រយុទ្ធ IS តិចតួចប៉ុណ្ណោះនៅសេសសល់។
មានការព្រួយបារម្ភថា ការដាក់ទ័ពអាមេរិចេញចេញពីស៊ីរី អាចនឹងធ្វើឲ្យរុស្សី និងអ៊ីរ៉ងមានឥទ្ធិពលក្នុងតំបន់នោះ។
ទាំងមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិច និងសេតវិមាន បានថ្លែងក្នុងសេចក្តីប្រកាសថា អាមេរិចបានចាប់ផ្តើមបញ្ជូនទ័ពអាមេរិចត្រឡប់មកផ្ទះវិញ ខណៈដែលពួកយើងធ្វើការផ្លាស់ប្តូរទៅកាន់ដំណាក់កាលបន្ទាប់នៃយុទ្ធនាការនោះ។
ទោះយ៉ាងណាមន្ទីរបញ្ចកោណ បញ្ជាក់ថា ខ្លួននឹងមិនផ្តល់ព័ត៌មានលំអិតពីផែនការបន្ទាប់ឡើយ។
សេតវិមានបញ្ជាក់ថា អាមេរិច និងសម្ព័ន្ធមិត្តរបស់ខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមជាថ្មីម្តងទៀត គ្រប់កំរិតទាំងអស់ដើម្បីការពារផលប្រយោជន៍អាមេរិច ក្នុងស្ថានភាពចាំបាច់ ហើយពួកយើងនឹងបន្តធ្វើកិច្ចការជាមួយគ្នា ដើម្បីកម្ចាត់ពួកភេរវករអ៊ីស្លាមមិនអោយចូលមកតាមព្រំដែនរបស់ពួកយើង។
ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បញ្ជាក់ថា “វាគឺជាពេលវេលាដែលត្រូវបញ្ជូនទ័ពពួកយើងត្រឡប់មកផ្ទះវិញហើយ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រ”៕ សុភ័ក្ត្រ
ប្រភព៖ BBC