ឆ្នាំជូត ៖ ការងារ ល្អបំផុត មានឱកាសបានចេញក្រៅរៀនសូត្របន្ថែមជំនាញ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុក៏អំណោយផលល្អ តែក៏គួរវិនិយោគក្នុងទ្រង់ទ្រាយបានហើយ ។ មនោសញ្ចេតនាគួរលៃពេលវេលាឲ្យបានច្រើនជាងនេះទៀតសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារ រលូនល្អ មានអ្នកជួយអាសាក្នុងការងារ ។ លុយកាក់ មិនល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ថ្ងៃនេះសមស្របសម្រាប់ការណាត់ជួប ។
ឆ្នាំខាល ៖ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានកើតរឿងអ្វីខុសបំណង ។ លុយកាក់ មានការខាតបង់ ត្រូវចេះទប់ចិត្តពេលទិញរបស់ ។ មនោសញ្ចេតនា មិនល្អងាយកើតរឿងឈ្លោះប្រកែកគ្នា ។
ឆ្នាំថោះ ៖ ការងារ ទោះបីជួបរឿងរំខានចិត្តមួយចំនួន តែចុងក្រោយរាល់បញ្ហាសុទ្ធតែត្រូវបានអ្នកដោះស្រាយរួច ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងអំពីប្រាក់កាស ។ មនោសញ្ចេតនា គួរមានពេលឲ្យបានច្រើនសម្រាប់រឿងមនោសញ្ចេតនា ដើម្បីបញ្ចៀសភាពប្រេះឆា ។
ឆ្នាំរោង ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅមិនដូចការគ្រោងទុក ។ លុយកាក់ ថ្ងៃនេះជាថ្ងៃស៊យ ប្រយ័ត្នត្រូវបាត់របស់ ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សនរីករាយ ។
ឆ្នាំម្សាញ់ ៖ ការងារ គយរស្តាប់ពាក្យរួមចំណែករបស់គ្រប់គ្នាទៅជុំវិញ ។ លុយកាក់ មិនត្រូវចូលរួមការវិនិយោគមានលក្ខណៈប្រថុយប្រថាន ។ មនោសញ្ចេតនា កុំស្តាប់សម្តីពីក្រៅធ្វើឲ្យឥទ្ធិពលដល់ទំនាក់ទំនងគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ មានអ្នកជួយជ្រោមជ្រែង ហេតុនេះកិច្ចការគ្រប់យ៉ាងដំណើរការដោយងាយស្រួលបំផុត ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុល្អ អាចបោះទុនវិនិយោគរកចំណេញបានច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំមមែ ៖ ការងារ រឿងគ្រួសារឥទ្ធិពលដល់ផ្លូវចិត្តពេលធ្វើការ ។ លុយកាក់ សម្ពាធខាងលុយកាក់កើនឡើង ។ មនោសញ្ចេតនា កុំឲ្យបញ្ហាលុយកាក់ឥទ្ធិពលដល់មនោសញ្ចេតនារវាងអ្នកទាំងពីរ ។
ឆ្នាំវក ៖ ការងារ ការព្យាយាមប្រឹងប្រែងរបស់អ្នកធ្វើឲ្យគ្រប់គ្នាកោតសរសើរ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល តែក៏ត្រូវប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។
ឆ្នាំរកា ៖ ការងារ សម្ពាធការងារច្រើនធ្វើឲ្យអ្នកនឿយណាយតប់ប្រមល់ចិត្ត ។ លុយកាក់ ខ្សត់ខ្សោយ ត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវស្មោះត្រង់ក្នុងរឿងមនោសញ្ចេតនា។
ឆ្នាំចរ ៖ ការងារ អំណោយផលល្អ ត្រូវចេះក្តាប់ឱកាស ប្រើប្រាស់ទំនាក់ទំនងសង្គមដើម្បីបុព្វហេតុរីកចម្រើនរឹងមាំជាង ។ លុយកាក់ មិនស្ថិរភាព មិនត្រូវចាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរពង្រឹងឡើងវិញ ។ មនោសញ្ចេតនា រវាងអ្នកទាំង២ ។
ឆ្នាំកុរ ៖ ការងារ ជួបឧបសគ្គច្រើន ត្រូវប្រយ័ត្នក្នុងគ្រប់ស្ថានការណ៍ ។ លុយកាក់ ជាថ្ងៃស៊យមិនសមស្របសម្រាប់ការបោះទុនរកស៊ី ។ មនោសញ្ចេតនា កុំឲ្យរឿងលុយកាក់ឥទ្ធិពលអាក្រក់ដល់មនោសញ្ចេតនា ៕