Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន ១០​នាក់ ពី​បទ​បាន​ប្រព្រឹត្ត​បទល្មើស កេងចំណេញ​ផ្លូវភេទ ពី​ស្ដ្រី​វ័យក្មេង​

​ភ្នំពេញ ​៖ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ ព្រឹក ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនកា​រងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន ជនជាតិ​ចិន ចំនួន​១០​នាក់ ពី​បទ​បាន​ប្រព្រឹត្ត​បទល្មើស កេងចំណេញ​ផ្លូវភេទ ពី​ស្ដ្រី​វ័យក្មេង និង​អនីតិជន ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ចុល ចេក ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​និរោធ ខណ្ឌ​ច្បារអំពៅ មាន​ការដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក ចេង សុផាន ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិ​បរទេស ចំនួន​២ ទីតាំង ស្ថិតនៅ​ក្នុង​ផ្ទះ​លេខ​N200 និង​ផ្ទះ​លេខ​N២៣២ ផ្លូវ​ប៉ូ​ឡា​រី​ស សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​លទ្ធផល​ពិនិត្យ​ឃើញ ជនជាតិ​ចិន​សរុប​ចំនួន​១០​នាក់ ប្រុស ពី​បទ​បាន​ប្រព្រឹត្ត​បទល្មើស កេងចំណេញ​ផ្លូវភេទ ពី​ស្ដ្រី​វ័យក្មេង និង​អនីតិជន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ចិន ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×