Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយគន់​សម្ផស្ស “​ស្រីពេស្យា​ល្បីល្បាញ​” ក្រោម​បាតសមុទ្រ​ជ្រៅ​ម្តងវិញ​មើល​

​ត្រី​ប្រចៀវ បបូរមាត់​ក្រហម តែង​ប្រើប្រាស់​បបូរមាត់​ក្រហមឆ្អិនឆ្អៅ​របស់ខ្លួន ដើម្បី​ទាក់ទាញ​ពពួក​ឈ្មោល​ឲ្យ​ធ្លាក់ចូល “​អន្ទាក់​ស្នេហ៍​” និង​ទាក់ទាញ​ឲ្យ​ពួក​សត្វ​ជា​ចំណី​ខិតចូល​មកកៀក​វា ។​

​អម្បូរ​ត្រី​ប្រចៀ​វ បបូរមាត់​ក្រហម ស្ថិត​ក្នុង​ប្រភេទ​ត្រី ដ៏​ចម្លែក​នៅ​បាតសមុទ្រ​។ វា​ពុំ​ត្រឹម​មាន​ភិនភាគ​ខាងក្រៅ​ប្លែក​ខុសគេ តែ​អម្បូរ​ត្រី​នេះ នៅ​មាន​លក្ខណៈ និង​សមត្ថភាព​ឆ្លាត​វៃ​ជាង​សត្វ​ដទៃ​។​

ពេល​គេ​និយាយ​ដល់​ត្រី​ប្រចៀវ​មាត់​ក្រហម គឺ​អាច​សម្គាល់​ឃើញ​ភ្លាម ទោះបី​នៅ​បាតសមុទ្រ​ជ្រៅ​ក្តី ដោយសារ​បបូរមាត់រ​បស់​វា​។ អាស្រ័យ​ពឹងពាក់​បបូរមាត់​ក្រហម​នេះ​ឯង ធ្វើឲ្យ​វា​ទាក់ទាញ​អារម្មណ៍​គូស្នេ​ហ៍​ក៏ដូចជា​ធ្វើឲ្យ​សត្វ​ដទៃ​ចម្លែក​ចិត្តចូល​មកកៀក រួច​ក្លាយជា​ចំណី​របស់​វា​។​

ការប្រើប្រាស់​សម្ផស្ស និង​បបូរមាត់​ដ៏​ទាក់ទាញ ហើយ​វាយប្រហារ​សត្វ​ដទៃ​ធ្វើជា​ចំណី ជាហេតុ​នាំ​ឲ្យ​វា ពុំ​ខុសប្លែក​អ្វី និង​ស្រីពេស្យា​ម្នាក់​សម្បូរ​ល្បិចកល​។​

ប៉ុណ្ណឹង​កញែក​ច្រើន ជុំវិញ​ការផ្តល់​តម្លៃ​នៃ​សម្ផស្ស​របស់​វា ។​

ក្នុង​វេទិការ​សិក្សា​អំពី​សត្វ​សមុទ្រ​មួយចំនួន មនុស្ស​ភាគច្រើន​បាន​រៀប​វា​ចូល​ក្នុង​ប្រភេទ​អម្បូរ​ត្រី ដែល​អាក្រក់​បំផុត​ពិភពលោក ដោយ​ចង់​ផ្តោត​ទៅលើ​វិធី​វាយប្រហារ​សត្វ​ដទៃ​ធ្វើ​ជា​ចំណី រូប​ប៉ុន្តែ​គួរឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ ទោះបី​វា​ត្រូវបាន​ចាត់បញ្ចូល​ក្នុង​អម្បូរ​ត្រី​ក្តី វា​ពុំ​ចេះ​ហែល​ទឹក​ឡើយ​។ ពួក​វា​ចលនា​ដោយ​ថ្មើរជើង​តាមរយៈ​ស្រកី ដែល​មាន​ចលនា​បត់បែន​រហ័ស​។ ស្រកី​របស់​អម្បូរ​ត្រី​នេះ ពុំ​ត្រឹម​ជួយ​ឲ្យ​វា​ធ្វើ​ចលនា​លើ​បាតសមុទ្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ជីក​រូង កកាយ​ខ្សាច់ ដើម្បី​បំបាំងកាយ​។​

អាហារ​របស់​ត្រី​ប្រចៀវ​បបូរមាត់​ក្រហម គឺជា​ពពួក​ត្រី បង្គា​រ និង​សត្វល្អិត​ផ្សេង​ទៀត​ដែល​តូច​ជាង​វា​។​

​អ្នកវិទ្យាសាស្ត្រ​បាន​ដាក់ឈ្មោះឲ្យ​ត្រី​ប្រចៀវ​បបូ​រមាត់ក្រហម Ogcocephalus darwini ស្ថិត​ក្នុង​អំ​ម្បូរ​ត្រី Ogcocephalidae​។ ឈ្មោះ​វិទ្យាសាស្ត្រ​របស់​វា ត្រូវបាន​យក​លំនាំ​តាម​ឈ្មោះ​អ្នក​ប្រាជ្ញា​ល្បីល្បាញ Charles Darwin៕

​ពួក​វា​រស់នៅក្នុង​តំបន់​សមុទ្រ​ត្រូពិក ហើយ​សម្បូរ​បំផុត​នៅ​កោះ​ប៉ា​ឡា ប្រទេស​អេកូ​អាឌ័រ​

 

×