ខេត្តស្វាយរៀង ៖ លោក ប្រាក់ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក យ៉េត វីណែល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៦៥២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីនៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ៖ ដំណាក់កាលទី៣ ដល់សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យស្វាយរៀង។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់់ប្រតិភូមកពីអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងអគ្គនាយកដ្ឋានពន្ធដារ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង មន្ត្រីពាក់ព័ន្ធនៃមន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុខេត្ត សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យស្វាយរៀង ប្រមាណ ២៣០នាក់ ។
សូមបញ្ជាក់ថា ៖ សិក្ខាសាលានេះសហការរៀបចំដោយអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសាកលវិទ្យាល័យស្វាយរៀង ដោយមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់សាស្ត្រាចារ្យ និងនិស្សិតដែលបានចូលរួម ជាពិសេសបានយល់ដឹងអំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និងសកម្មភាពការងារកែទម្រង់ប្រព័ន្ធពន្ធដារដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ៕ ដោយ ៖ វ៉ៃគោ