ឆ្នាំជូត ៖ ការងារ មិនត្រូវលូកលាន់កិច្ចការអ្នកដទៃ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអញនករួមការងារ ។ លុយកាក់ មានទាំងដំណឹងល្អ និងអាក្រក់អំពីលុយកាក់ ប្រយ័ត្នត្រូវចាញ់បោកគេ ។ មនោសញ្ចេតនា មិនល្អ កើតរឿងឈ្លោះប្រកែកគ្នាច្រើន ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ ការចរចា សហការជំនួញប្រព្រឹត្តទៅយ៉ាងរលូន ។ លុយកាក់ មានឱកាសបង្កើនថែមចំណូល ។ មនោសញ្ចេតនាល្អប្រសើរអាចរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំខាល ៖ការងារ មិនបានដូចបំណង គួររៀបចំផែនការឡើងវិញ ។ លុយកាក់ ជួបសំណាងល្អអំពីលុយកាក់ តែមិនត្រូវប្រញាប់ប្រញាល់ហួសក្នុងការបោះទុនរកស៊ី ។ មនោសញ្ចេតនា ពោរពេញដោយភាពសុខដុមរមនា ។
ឆ្នាំថោះ ៖ ការងារ ទោះបីជួបរឿងរំខានចិត្តមួយចំនួនតែចុងក្រោយរាល់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ មានអញនកជួយទំនុកបម្រុង ជ្រោមជ្រែងអំពីលុយកាក់ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់រឿងមនោសញ្ចេតនា ដើម្បីបញ្ចៀសការបែកបាក់ ។
ឆ្នាំរោង ៖ ការងារ ត្រូវបង្កើនវេន ឬទៅបេសកកម្ម ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវចំណាយប្រាក់ច្រើន ក្រៅពីនេះក៏ត្រូវប្រយ័ត្នប្រយែងក្រែងចាញ់បោកគេ ។ មនោសញ្ចេតនា ងាយកើតទំនាស់ឈ្លោះប្រកែកគ្នា ។
ឆ្នាំម្សាញ់ ៖ ការងារ ល្អបំផុត ត្រូវបានថ្នាក់លើសរសើរ តែកុំភ្លេចខ្លួនក្រែងមានអ្នកឈ្នានីស ។ លុយកាក់ មានឱកាសបានទទួលប្រាក់រង្វាន់ ឬចាប់ឆ្នោតបានរង្វាន់ ។ មនោសញ្ចេតនា មិនល្អ មានការខ្វែងគំនិតគ្នាខ្លាំងក្លា ។
ឆ្នាំមមី ៖ ការងារ មានគូប្រជែងចាំចាប់កំហុសអ្នកគ្រប់ពេល ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ។ លុយកាក់ ធូរធារ ចំណូលកើនឡើង ។ មនោសញ្ចេតនា បញ្ហាសុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ ។ លុយកាក់ មិនត្រូវយោគយល់ហួសក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំវក ៖ ការងារ មិនល្អ គ្រប់យ៉ាងដំណើរការមិនតាមផែនកា ។ លុយកាក់ ត្រូវមានវិធីគ្រប់គ្រងលុយកាក់ឲ្យសមស្រប ទប់ស្កាត់ការកេងប្រវ័ញ្ច ។ មនោសញ្ចេតនា ងាយកើតទំនាស់នឹងគ្នា ។
ឆ្នាំរកា ៖ ការងារ មានអារម្មណ៍ទាល់ច្រកក្នុងការងារ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវប្រមូលផ្តុំអារម្មណ៍បំពេញការងារ ។ លុយកាក់ មានអ្នកប៉ងបោកប្រាស់ប្រាក់កាសរបស់អញនក កុំជឿសម្តីគេងាយៗពេក ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ អំណោយផលល្អ រាល់ការលំបាកឧបសគ្គសុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនាមានឱកាសបានជួបគូព្រេង ៕