មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើការប្តេជ្ញាថានឹងជួបគ្នាឲ្យបានញឹកញាប់ជាមួយនឹង
មេដឹកនាំកូរ៉េខាងត្បូង ម៉ូន ជេអ៊ីនក្នុងឆ្នាំ ២០១៩ ដើម្បីពិភាក្សាគ្នាពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
នៅក្នុងសំបុត្រដ៏កម្រមួយទៅកាន់ទីក្រុងសេអ៊ូល មេដឹកនាំផ្តាច់ការកូរ៉េខាងជើងបានថ្លែងថា គាត់ចង់ស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងធ្វើការដោះស្រាយបញ្ហាការលុបបំបាត់ចោលអាវុធ នុយក្លេអ៊ែរនៅឧបទ្វីបជាមួយគ្នា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។
គីម ជុងអ៊ុនក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះការដែលគាត់មិនបានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០១៨។
អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង មិនបានបញ្ជាក់ថាសំបុត្រនោះផ្ញើមកយ៉ាងមិចនោះទេ ប៉ុន្តែគាត់បានចាត់ទុកថាវាគឺជាភាពកកក្តៅ និងបាននិយាយថា លោក គីម ជុងអ៊ុងសរសេរពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការមកទស្សនៈកិច្ចមកកាន់ទីក្រុងសេអ៊ូល។
សូមបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ ប្រធានាធបិតកូរ៉េខាងត្បូង បានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង និងបានជួបពិភាក្សាគ្នាជាមួយនឹង គីម ជុងអ៊ុន។ មេដឹកនាំកូរ៉េខាងជើងក៏បានសន្យាថានឹងមកទស្សនៈកិច្ចទីក្រុងសេអ៊ុលក្នុងឆ្នាំ ២០១៨ ប៉ុន្តែបែរជាខកខាន៕ សុភ័ក្ត្រ
ប្រភព៖ BBC