វត្តព្រះពុទ្ធសាសនាមួយខ្នង ដែលសាងសង់ពីឈើ និងមានកម្ពស់ ១៦ជាន់ត្រូវបានភ្លើងលេបត្របាក់ខ្ទិចកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅក្នុងខេត្តស៊ីឈ័ន ប្រទេសចិន។
វត្តដ៏ស្រស់ស្អាតមួយនេះជាវត្តដ៏ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ី។
បើតាមសេចក្តីរាយការណ៏របស់សារព៌តមានចិនឈ្មោះ People’s Daily បានឲ្យដឹងថា ភ្លើងចាប់ផ្តើមឆេះដំបូងចេញពីសាលធំនៃអាគារនាគ ៩ (Nine Dragons Monastery)។
ដោយសារតែមានខ្យល់ខ្លាំង ធ្វើឲ្យភ្លើងមានរាលដាលយ៉ាងលឿន ហើយវាបានបន្តលេបត្របាក់អាគារវត្តទាំងមូលអស់ ក្នុងរយៈពេលប្រហែល ៤ម៉ោង។
វត្តនេះកំពុងស្ថិតក្នុងការជួសជុលឡើងវិញចាប់តាំងពីឆ្នាំ ២០១០មកម្លេះ ក្រោយពេលសំណងអាគារដើមដែលត្រូវបានសាងសងក្នុងសតវត្សន៏ទី ១៦ ត្រូវបានបំផ្លាញដោយសារតែគ្រោះរញ្ជួយដីក្នុងឆ្នាំ ២០០៨។
ក្នុងហេតុការណ៏អគ្គិភ័យនេះ មិនមានសេចក្តីរាយណ៏ថាមានអ្នកស្លាប់នោះទេ ខណៈដែលប៉ូលីសកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុ៕ សុភ័ក្ត្រ