ភ្នំពេញ-នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ព្រឹត្តិការណ៍ “ ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២” ដែលសហការរៀបចំដោយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន បានចាប់ផ្តើមដំណើការជាផ្លូវការ ដោយបានរៀបចំធីសម្ពោធបើកនៅសាល សន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនៃពិធីសម្ពោធបើកនោះក៏មានវត្តមានដ៏ខ្ពង់ ខ្ពស់របស់លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជាចិន លោក Wang Wenjun អគ្គនាយករងនៃវិទ្យុអន្តរជាតិចិន(CRI) ព្រមទាំងវត្តិមានរបស់ប្រិយមិត្តអ្នកស្តាប់វិទ្យុមិត្តភាពកម្ពុជាចិន និងតំណាងសហគ្រាសចិន សិស្សនិស្សិតនៃវិជ្ជាស្ថានខុងជឺ វិទ្យាស្ថានវីឌីស៊ី សាលារៀនភាសាចិនតំបន់ ចំនួនជិត៧០០នាក់ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធបើក ព្រមទាំងបានទស្សនាភាព យន្តចិន ដែលមានចំណងជើងថា “ព្រះគ្រូ ស៊ាន ចាំង ទៅចម្លងធម៌”។
ក្នុងពិធីនោះ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាថា មិត្តភាពរវាងប្រជាជនប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង ហើយការផ្លាស់ប្តូរផ្នែកវប្បធម៌ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបង្កើនមិត្តភាពរវាងប្រទេសទាំងពីរ។ ភាពយន្តគឺជាផ្នែកដ៏សំខាន់មួយសម្រាប់វប្បធម៌និងសិល្បៈ។ គួររំលឹកផងដែរថា “ដំណើរភាពយន្តចិនខ្មែរជុំវិញបឹងទន្លេសាបលើកទី១” ដែលក្រោយពីបញ្ចប់ពិធីសម្ពោធទៅ ក៏បានដំណើរការចាក់បញ្ចាំងភាពយន្តចិនខ្មែរនៅតាមតំបន់នៃខេត្តមួយចំនួនជុំវិញបឹងទន្លេសាបកាលពីឆ្នាំ២០១៦ ហើយបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនមានឱកាសទស្សនាភាពយន្តចិនខ្មែរ និងបង្កើនការយល់ដឹងគ្នាអំពីប្រទេសចិនតាមរយៈភាពយន្តទាំងនេះ។ ឆ្នាំនេះ“ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២” នឹងបញ្ចាំងភាពយន្តចិនដ៏ឆ្នើម ចំនួន ៣ រឿង ដែលបង្ហាញពីប្រវត្តិសាស្ត្រនិងវប្បធម៌ប្រពៃណីចិន ក៏ដូចជាឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃសង្គមចិនផងដែរ។ ខ្ញុំសង្ឈឹមថា មិត្តភក្តិខ្មែរអាចឆ្លងតាមរយៈការទស្សនាភាពយន្ត នេះ កាន់តែខិតជិតនិងចាប់អារម្មណ៍ចំពោះលក្ខណៈទាក់ទាញពិសេសរបស់វប្បធម៌នៃប្រទេសចិន និងកាន់តែយល់ច្បាស់ពីប្រទេសចិន ។
ជាមួយគ្នានេះដែរលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងសុន្ទរកថាថា“ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២“នេះបានចាប់ផ្តើមសារជាថ្មីម្ដងទៀត ក្នុងគោលបំណងជំរុញដល់កាផ្លាស់ប្ដូរស្វែងយល់ពីគ្នាទៅវិញទៅមកលើផ្នែកសិល្បៈ វប្បធម៌ និងព័ត៌មានឱ្យកាន់តែស៊ីជម្រៅស្អិតរមួតថែមមួយកម្រិតទៀត។ ជាច្រើនឆ្នាំកន្លងមកហើយ ស្ថានទូតចិនប្រចាំនៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាញឹកញាប់ជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសសេលើផ្នែកសិល្បៈនិងវប្បធម៌នេះ។ លោកជំទាវសង្ឃឹមថា “ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២” ដ៏ពិសិដ្ឋនេះ អាចទទួលបានលទ្ធផលជោគជ័យកាន់តែធំក្រោមកិច្ចសហប្រតិបត្តិការពីស្នាក់ភាគីទាំង៥យើងខ្ញុំ។ ក្រៅពីនេះ អាចឆ្លុះបញ្ចាំងឃើញថា វិទ្យុមិត្តភាពកម្ពុជាចិនមិនត្រឹមតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរព័ត៌មាននិងវប្បធម៌រវាងប្រទេសនិងប្រជាជនទាំងពីរទាំងពីរប៉ុណ្ណោះទេ តែក៏ជាស្ពានយ៉ាងរឹងមាំដែលបានភ្ជាប់រវាងប្រទេសនិងប្រជាជនទាំងពីរឱ្យធ្វើការស្វែងយល់ពីគ្នានិងទៅមករកគ្នាប្រកបដោយមេត្រីភាព ប្រកបដោយស្នាមញញឹម ព្រមទាំងធ្វើឱ្យ ចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងចិនកាន់តែជ្រាលជ្រៅ រឹងមាំ និងយូរអង្វែងផងដែរ។
លោក Wang Wenjun អគ្គនាយករងនៃវិទ្យុអន្តរជាតិចិនបានថ្លែងថា ខ្សែភាពយន្តគឺជាការសម្ដែងដ៏ល្អបំផុតនៃសមិទ្ធផលវប្បធម៌ជាតិមួយ ល្ខោនភាពយន្តបើកទូលាយគឺអាចជំរុញឱ្យសមិទ្ធផលវប្បធម៌ដ៏ឆ្នើមបែបនេះឈានចូលដល់មូលដ្ឋានកាន់តែស៊ីជម្រៅ។ ការបង្កើតគំនិតសម្រាប់ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើម“គឺដើម្បីធ្វើការនិយាយ ឆ្លើយឆ្លងគ្នានិងផ្លាស់ប្តូរគ្នាជាមួយទស្សនិកជនមូលដ្ឋាននៅកម្ពុជា តាមរយៈរៀបចំល្ខោនភាពយន្តបើកទូលាយ ។ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើម“ លើកនេះពិតជានឹងនាំមកនូវចំណាប់អារម្មណ៍ក្នុងវប្បធម៌និងមនោសញ្ចេតនាយ៉ាងល្អប្រសើរមួយជូនចំពោះប្រជាពលរដ្ឋកម្ពុជា ។
ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២” ត្រូវបានរៀបចំឡើងសារជាថ្មីម្ដងទៀតដោយយោងលើមូលដ្ឋាននៃភាពជោគជ័យដ៏មហិមានៃការបញ្ចាំងខ្សែភាពយន្ត “ដំណើរភាពយន្តចិនខ្មែរជុំវិញបឹងទន្លេសាបលើកទី១” កាលពីឆ្នាំមុនឆ្នាំ២០១៦។ លើកនេះ យើងនឹងពង្រីកកាន់តែធំនូវក្របខ័ណ្ឌបញ្ជាំងភាពយន្ត ដូចជា នៅតាមតំបន់ជនបទ បន្ទាយទាហាន និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ដែលរួមមាន៧ខេត្ត ក៏ដូចជាខេត្តស្វាយរៀង ខេត្តកំពង់ចាមខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកោះ កុង។ យើងនឹងនាំយកនូវភាពយន្តដ៏ល្អប្រណីតចិននិងខ្មែរ សម្រាប់បញ្ចាំងជូនបងប្អូនប្រជាពលរដ្ឋខ្មែរទស្សនា ហើយតាមរយៈការបញ្ជាំងភាពយន្តចល័តនេះ នឹងបានបង្ហាញពីទំនៀមទម្លាប់និងស្មារតីរបស់ប្រជាជនប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរចិននិងកម្ពុជាបន្ថែមទៀត។ ឆ្នាំនេះ ខ្សែភាពយន្តចិនដ៏ល្អឆើយឆាយដែលនឹងបញ្ចាំង រួមមាន ១-រឿង ព្រះគ្រូ ស៊ានចាំង ទៅចម្លងធម៌ ២-រឿង កុងហ្វួ-យូហ្គា និង ៣-រឿង សំណុំរឿងនៅឆាយណាថោន ។
នៅថ្ងៃដដែលនេះដែរ ពិធីសម្ពោធបើកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ ក៏ត្រូវនឹងថ្ងៃខួបឆ្នាំទី៩ នៃការចាក់ផ្សាយសម្លេងរបស់វិទ្យុមិត្តភាពកម្ពុជាចិន ហើយក៏មានប្រិយមិត្តអ្នកស្តាប់នៃវិទ្យុមិត្តភាពកម្ពុជាចិនជាច្រើនមកចូលរួមផងដែរ។ វិទ្យុមិត្តភាពកម្ពុជាចិនគឺចាប់ផ្តើមផ្សាយសម្លេងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ហើយបច្ចុប្បន្ននេះ វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយតាមរយៈរលកអាកាស FM96.5 MHz នៅរាជធានីភ្នំពេញ និង FM105 MHz នៅខេត្តសៀមរាបដោយផ្សព្វផ្សាយពីសម្លេងមិត្តភាពពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា។
គួររំលឹកថា “ដំណើរភាពយន្តចិនខ្មែរជុំវិញបឹងទន្លេសាបលើកទី១” បានប្រារព្ធសម្ពោធបើកនិងដំណើរការដោយជោគជ័យចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ដោយបានធ្វើការចាក់បញ្ចាំងចំនួន៨ ខេត្តក្រុងតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ហើយចាក់បញ្ចាំងចំនួន១៣ទីតាំង ព្រមទាំងមានប្រជាជនខ្មែរចំនួនជាង ២០០០០ នាក់បានអញ្ជើញមកទស្សនា និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមន្ត្រីរាជការនិងប្រជាជនកម្ពុជា៕ ដោយ-គីម ស្រីរ័ត្ន