Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិ​បាល​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១២​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា​ឆ្នាំ ២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​ស្វាយរៀង ។​

នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​​អស់លោក លោកស្រី​ជា សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធាន​ការិយាល័យ​សាលាខេត្ត ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ រួមមាន ៖

១.​ការ​ពិនិត្យ​អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤​។​

២.​ការអនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ខែមករា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​។​

៣.​ការ​ពិនិត្យ​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​ស្តីពី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ​២០១៨​។

៤.​ស្ដាប់​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់ គ​.​ក​.​ស​.​ក ខេត្ត​។​

៥.​ស្ដាប់​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​លទ្ធកម្ម​រដ្ឋបាលខេត្ត​។​

៦.​ស្តាប់​របាយការណ៍​ប្រចាំខែ របស់​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​។​

៧.​អនុម័ត​សេចក្តីព្រាង​ផែនការ​វិនិយោគ ៣​ឆ្នាំ​រំកិល​ខេត្ត​ស្វាយរៀង​២០១៩-២០២១​។​

៨.​ការអនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​ស្វាយរៀង​។​

៩.​ការអនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាស​នៃ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​ស្វាយរៀង​។​

១០.​សេចក្តី​ផ្សេងៗ​(​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩)​ ៕ ដោយ ៖ វ៉ៃ​គោ​

×