ទោះយ៉ាងណា ក៏យើងគប្បីលំឱនកាយអរគុណដល់អ្នកដែលមានទឹកចិត្តជួយសម្រួលចរាចរពេលផ្លូវខ្លះស្ទះម្តងៗ តែពុំឃើញមានវត្តមានរបស់សមត្ថកិច្ច (ទាំងប៉ូលិសសង្កាត់) នៅស្រុកយើង ។
គាត់តែមានវត្តមានពុំថាភ្លៀងខ្យល់ឬថ្ងៃក្តៅហែង ។
ខាងក្រោមជារឿងដែលបណ្តាញសង្គមហ្វីលីពីន បានបង្ហោះផ្សាយ ហើយទទួលបានការចែករំលែកដ៏សម្បើមពីបុរសពិការជើងម្នាក់ បានស្ម័គ្រចិត្តឈរបញ្ជាចរាចរនៅសង្កាត់ Paco រដ្ឋធានី Manila ។
គេនៅពុំទាន់បញ្ជាក់បានអត្តសញ្ញាណបុរសនេះទេ ប៉ុន្តែរូបភាពទាំងឡាយដែលគេថតបាន រួចបង្ហោះធ្វើឲ្យទាក់ទាញអារម្មណ៍អ្នកទស្សនាគឺ…ស្នាមញញឹមរបស់គាត់ ។
គាត់ពុំបានសុំលុយគេទេ! តែបើគេឲ្យគាត់ក៏យក!
ខ្លះថាគាត់ជាវរៈជន នៃដងវិថី។
ចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ!
ចន្ទ្រា