នេះជារឿងកើតឡើងនៅវិថី Boyolali ខេត្ត Java កណ្តាលប្រទេសឥណ្ឌូណេស៊ី ។ អ្នកទាំងឡាយពិតជាអាណិតខ្លោចចិត្តចំពោះពានរពុំមែនម្ចាស់អង្គុយញញឹមពង្រាយរបស់វាទេ ។
ពិតណាស់ហើយថា ការអភិវឌ្ឍនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពេលខ្លះបានច្រានគម្លាត មាន-ក្រ ឲ្យកាន់តែធំទៅឆ្ងាយទៅ ។
ទីទ័លក្រក៏ចេះតែនឹកឃើញពីរបៀបថ្មីដើម្បីរស់ ។
ក្រៅពីកាត់ក្បាលតុក្កតាជ័រមួយមកពាក់ឲ្យស្វា ម្ចាស់វានៅបានបង្រៀនពីរបៀបបញ្ចេញកាយវិការ…សុំទានថែមទៀត ។
អ្នកដំណើរពិតជាទាក់ទាញអារម្មណ៍នឹងសត្វចម្លែកនេះណាស់ អ្នកខ្លះគេក៏ឲ្យលុយ ខណៈពេលអ្នកខ្លះទៀតសម្តែងការខឹងសម្បារនឹងម្ចាស់របស់វា ។
គេថាបុរសនេះកំពុងជិះកង់ ធ្វើបាបសត្វ ។
តែគាត់ឆ្លើយថា ៖ វានិងខ្ញុំជាគ្រួសារតែមួយ ពួកយើងរកលុយដើម្បីរស់ជាមួយគ្នា! ។
រឿងដែលគួរឲ្យអាណិតនោះគឺទឹកមុខរបស់វា ក្រោយពេលម្ចាស់ដកយកក្បាលតុក្កតាជ័រចេញ ។
ប្រាកដណាស់ឲ្យគ្នាពាក់ក្បាលជ័រ រាប់ម៉ោងពិតជាពិបាកទ្រាំ!
ប៉ុន្តែវាពុំបានខឹងម្ចាស់ទេ ។ វារត់មកប្រឡែងលេងនឹងម្ចាស់ ។ ប្រិយមិត្ត! តើអ្នកយល់យ៉ាងណាដែរ! ?