Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​តៃវ៉ាន់ សុំ​ការគាំទ្រ​ពី​អន្តរជាតិ ដើម្បី​ការពារ​ខ្លួន​ពី​ការ​គំរាម​របស់​ចិន​

​​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីង​វិន (Tsai Ing-wen) នៅ​ថ្ងៃ​សៅ​រិ៍នេះ បាន​ស្នើ​សុំ​ការគាំទ្រ​​ពី​អន្តរជាតិ​ដើម្បី​ការពារ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​ដែល​ជា​ការឆ្លើយតប​ទៅ​នឹង​ការគំរាមកំហែង​​របស់​មហា​យក្ស​ចិន​។​

Taiwan’s President Tsai Ing-wen visits Paraguay’s president-elect Mario Abdo Benitez’ home in Asuncion, Paraguay August 14, 2018. REUTERS/Jorge Adorno

​ការស្នើ​សុំ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​របស់​អ្នកស្រី កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​​មានការ​គំរាម​ពី​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​ក្នុងការ​ប្រើ​កម្លាំង​ទ័ព​ដើម្បី​វាយ​យក​តៃវ៉ាន់ បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។​

​ប្រធានាធិបតី​ចិន​និយាយថា គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់ប្តូរ​ការពិត​បានទេ​ដែល​ថា​តៃវ៉ាន់​គឺជា​​ផ្នែក​មួយ​របស់​ចិន​ឡើយ ហើយ​ប្រជាជន​នៅក្នុង​តំបន់​ទាំង​ពីរ​គួរតែ​ស្វែងរក​ការរួបរួម​គ្នា​​ឆ្លើយតប​ចំពោះ​ការ​គំរាម​របស់​ចិន អ្នកស្រី​ប្រធានាធិបតី​តៃវ៉ាន់​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​​ក្នុង​ទីក្រុង​តៃ​បិថា “​ពួកយើង​សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ​ចាត់ទុក​វា​ជា​រឿង​សំខាន់​ខ្លាំង និង​សំដែង​ការគាំទ្រ និង​ជួយ​ពួកយើង​”​។​

​អ្នកស្រី​បន្ត​ថា ប្រសិន​ជា​សហគមន៍​អន្តរជាតិ​មិន​គាំទ្រ​ប្រទេស​ប្រជាធិបតេយ្យ​ដែល​កំពុង​ស្ថិត​ក្រោម​​ការគំរាមកំហែង​ទេ ពួក​យើង​នឹង​សួរ​ប្រទេស​បន្ទាប់​ទៀត​។​

​សូមបញ្ជាក់​ថា ភាព​តាង​តឹង​កំពុងតែ​កើន​ឡើង​ខ្លាំង​រវាង​ចិន និង​តៃវ៉ាន់ ដោយសារ​តែ​ចិន​បាន​​បន្ត​ដាក់​សម្ពាធ​ទៅលើ​តៃវ៉ាន់ ចាប់​តាំង​ពី​​អ្នកស្រី សៃ អ៊ីង​វិន​ក្លាយជា​ប្រធានា​ធិបតេយ្យ​ក្នុង​ឆ្នាំ ២០១៦​។​

​ប្រធា​ធិបតី​ចិន បាន​ប្រកាស​ពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​ថា ចិន​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការប្រើប្រាស់​​កម្លាំង​ទ័ព​ដើម្បី​យក​តៃវ៉ាន់​មក​គ្រប់​គ្រង​វិញ ប៉ុន្តែ​ចិន​ចង់បាន​ការរួបរួម​ដោយ​សន្តិវិធី​វិញ​ជាង ដោយ​អោយ​តៃវ៉ាន់​ស្ថិតក្រោម​គោល​ការ ប្រទេស​តែ​មួយ របប​គ្រប់គ្រង​ពីរ​។​

​ជា​ការឆ្លើយតប អ្នកស្រី សៃ អ៊ីង​វិន បាន​និយាយថា កោះ​តៃវ៉ាន់​មិន​ទទួលយក​គោលការណ៍ ប្រទេស​មួយ ប្រព័ន្ធ ២​ជាមួយនឹង​ចិន​នោះទេ ដោយ​អ្នកស្រី​លើកឡើងថា រាល់​ការចរចា​រណ៍​ត្រូវ​​តែ​ធ្វើ​ឡើង​តាម​គោល​ការ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ ៕ សុភ័ក្ត្រ

​ប្រភព​៖ reuters

×