ឆ្នាំជូត ៖ ការងារ ល្អបំផុត គ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួល ត្រូវតាមគម្រោងការ ។ លុយកាក់ ខ្សត់ខ្សោយ ត្រូវចេះកំហិតខ្ទង់ចំណាយ ។ មនោសញ្ចេតនា មិននឹងនរ ត្រូវស្មោះត្រង់ផ្លាស់ប្តូរយោបល់គ្នា កុំលាក់ទុកក្នុងចិត្ត។
ឆ្នាំឆ្លូវ ៖ ការងារ ជួបឧបសគ្គច្រើន គួរស្វែងរកជំនួយពីអ្នករួមការងារដើម្បីដោះស្រាយ ។ លុយកាក់ ល្អប្រសើរ ថ្ងៃនេះអាចទិញបានរបស់ល្អតម្លៃថោក ។ មនោសញ្ចេតនា គួរបន្ថែមភាពកក់ក្តៅក្នុងមនោសញ្ចេតនា ដោយទង្វើរ៉ូមែនទិកសម្រាប់គូស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ ត្រូវបានថ្នាក់លើ និងអ្នករួមការងារវាយតម្លៃខ្ពស់ដោយសារស្មារតីធ្វើការ ។ លុយកាក់ ប្រភពចំណូលចំបងនិងបន្ទាប់បន្សំសុទ្ធតែកើនឡើង តែក៏មិនត្រូវលោភលន់ហួស ។ មនោសញ្ចេតនា គួរម្ចាស់ការស្វែងរកឱកាសល្អក្នុងមនោសញ្ចេតនា ។
ឆ្នាំថោះ ៖ ការងារ គ្រប់យ៉ាងមិនបានរីកចម្រើនតាមគ្រោងការណ៍ដំបូង ។ លុយកាក់ ថ្ងៃនេះគួររក្សាប្រាក់ឲ្យជាប់ក្នុងហោប៉ៅ មិនត្រូវខ្ជះខ្ជាយទៅក្នុងការទិញរបស់ ។ មនោសញ្ចេតនា គ្រាន់តែជ្រាលជ្រៅផ្អែមល្ហែម ។
ឆ្នាំរោង ៖ ការងារ គួរមានភាពម្ចាស់ការ និងសកម្មក្នុងការងារប្រសិនចង់ឲ្យបុព្វហេតុរីកចម្រើនរឹងមាំ ។ លុយកាក់ មិនត្រូវចាយវាយផ្តេសផ្តាស គួរមានផែនការគ្រប់គ្រងហិរញ្ញវត្ថុឲ្យល្អ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំម្សាញ់ ៖ ការងារ ខួរក្បាលភ្លឺស្វាង រវៀសរវៃជួយឲ្យអ្នកឆ្នាំម្សាញ់ក្តាប់បានឱកាសល្អៗច្រើនអនេកនៅថ្ងៃនេះ ការងារអ្វី១ទទួលបានផល ។ លុយកាក់ មិនល្អ ត្រូវប្រយ័ត្នពេលសម្រេចបោះទុនរកស៊ី ។ មនោសញ្ចេតនា បញ្ចៀសកុំឲ្យមានទង្វើអ្វីធ្វើឲ្យគូស្នេហ៍ថ្នាំងថ្នាក់ ។
ឆ្នាំមមី ៖ ការងារ ធ្លាក់ចុះ មិនត្រូវអភិរក្សជ្រុល គួរចេះក្តាប់យោបល់គ្រប់គ្នា ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវខាតបង់ប្រាក់កាស ។ មនោសញ្ចេតនា ងាយកើតទំនាស់ ខ្វែងគំនិតគ្នា ។
ឆ្នាំមមែ ៖ ការងារ អំណោយផលល្អ ត្រូវបានថ្នាក់លើសរសើរ ។ លុយកាក់ ថ្ងៃនេះសមស្របសម្រាប់ការបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំវក ៖ ការងារ មានអ្នកជួយយកអាសា ការងាររលូនល្អ ។ លុយកាក់ ល្អប្រសើរ គួរបោះទុនរកស៊ី ។ មនោសញ្ចេតនា កាន់តែផ្អែមល្ហែមរឹងមាំ ។
ឆ្នាំរកា ៖ ការងារ ធ្លាក់ចុះត្រូវក្លាហាន ប្រឈមមុខនឹងការលំបាក ហើយក៏គួរប្រយ័ត្នបញ្ចៀសកុំឲ្យកើតមានកំហុសថែម ។ លុយកាក់ ស្ថិរភាពតែក៏មិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយកើតការឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
ឆ្នាំចរ ៖ ការងារ ទោះបីមានគំនិតថ្មីច្រើន តែបែរជាមិនត្រូវបានគ្រប់គ្នាទទួលស្គាល់ ។ លុយកាក់ ថ្ងៃនេះមិនត្រូវចេញក្រៅជួបជុំគ្នា ដើម្បីសន្សំសំចៃប្រាក់កាស ។ មនោសញ្ចេតនា ជួបរឿងរំខានចិត្តច្រើន ធ្វើឲ្យមនោសញ្ចេតនារង្គោះរង្គើ ។
ឆ្នាំកុរ ៖ ការងារ រវល់ច្រើនធ្វើឲ្យក្បាលតានតឹង គួរលៃពេលវេលាសម្រាក ដើម្បីការងារសុខភាព ។ លុយកាក់ ល្អប្រសើរ មានឱកាសទិញបានរបស់ល្អតម្លៃថោក ។ មនោសញ្ចេតនា មិនគួរប្រញាប់ប្រញាល់ជ្រុលក្នុងរឿងមនោសញ្ចេតនា ៕