Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ផ្ទុកមេរោគ​អេដស៍ ក្នុង​ខេត្ត​តាកែវ ជាង​ពីរ​ពាន់​នាក់ ចូល​មក​ទទួល​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​

​តាកែវ ៖ ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​និង​ជំងឺអេដស៍ ០១ ធ្នូ ២០១៧ ក្រោម​ប្រធានបទ កម្ពុជា​បេ្ដ​ជ្ញា​ឆ្ពោះ​ទៅ​សម្រេច បាន​នូវ​គោលដៅ​សូន្យ​បី និង ៩៥-៩៥-៩៥ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​គុរកោសល្យ​ខេត្តតាកែវ​ នា​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ២០១៧​។ឱសថ​ការី ផាន់ វ៉ាន់ អនុប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​អេស​ដស៍​ខេត្ត​បាន​លើកឡើង​ថា នៅក្នុង​ខេត្ត​តាកែវ ក្នុង​រយៈពេល ៣​ត្រីមាស ក្នុង​ឆ្នាំ ២០១៧​នេះ មាន​អ្នក​ជម្ងឺ​ដែល​កំពុង​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេ​រោង​អេដស៍​មាន​ចំនួន ២៦៦០​នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន ១២៥​នាក់ ដោយឡែក​នៅ​មាន​អ្នក​ជម្ងឺ ២៣​នាក់​ទៀត​នៅ​មិន​ទាន់​ចូល​មក​ទទួល​ឱសថ​ព្យាបាល​នៅឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​របាយការណ៍ នៃ​ការអង្កេត​រក​អត្រា​ប្រេ​វ៉ា​ឡង់ របស់​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ ២០១៧​នេះ បានបញ្ជាក់​ថា ប្រទេស​កម្ពុជា​យើង មាន​អត្រា​ផ្ទុក​មេរោគ​អេដស៍​ក្នុងចំណោម​ប្រជាជន​ទូទៅ​មាន​ចាប់ពី​អាយុ ១៥​ឆ្នាំ ឡើងទៅ ៤៥​ឆ្នាំ មាន​ប្រមាណ ០,៦% បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១០ មាន​អាត្រា​ប្រេ​វ៉ាឡង់​ដល់​ទៅ ០,៨%​ឯក​ណ្ណោះ ។

នេះ​សរ​បញ្ជាក់​អោយឃើញថា ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែ​ង និង​មាន​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​ថ្នាក់ជាតិ ខេត្ត អន្តរមន្ទីរ ពិសេស​ពី​សំណាក់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ទើប​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​របស់​យើង​បាន​យល់ដឹង​កាន់តែច្បាស់ នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺអេដស៍​។​

​លោក នុត ស៊ី​ណាត អនុប្រធាន​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​និង​ជំងឺអេដស៍​ខេត្ត បាន​មានប្រសាសន៍ថា ក្នុងពេល​បច្ចុប្បន្ន​នេះ​ចំនួន អ្នក​កើត​មាន​ជម្ងឺអេដស៍​មាន​ការថយចុះ​ច្រើន​គួរអោយគត់សម្គាល់ ដោយសារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រុមយុវជន សិស្សានុសិស្ស​និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​យល់ដឹង​ពី​ជម្ងឺអេដស៍​នេះ​ដែល​តម្រូវអោយ​មនុស្ស​ជាច្រើន​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​រោគសញ្ញា​នានា​ដែល​បណ្តាល​អោយ​ឆ្លង​មេរោគ​អេដស៍​មកលើ​ខ្លួន​មនុស្ស​បាន នេះ​ជា​វឌ្ឍនភាព ដែល​ប្រក​ដ​ដោយ​ក្តី​សង្ឃឹម និង​ការជឿជាក់​ដ៏​ពិតប្រាកដ​ក្នុងការ​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​សូន្យ​បី និង ៩៥-៩៥-៩៥ នា​ឆ្នាំ ២០២៥​ខាងមុខ ។

គួរ​រំលឹក​ផងដែរ​ថា តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺអេដស៍ ក្នុង​ឆ្នាំ​២០១៧​នេះ​បាន​បង្ហាញ​យ៉ាងច្បាស់​ការ​ថា កម្ពុជា​បាន​កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍​ថ្មីរ​ហូត​បាន​ដល់​ទៅ ៥០% គិត​ចាប់តាំងពី​ឆ្នាំ ២០១១ ហើយ​ករណី​ឆ្លង​មេរោគ​អេដស៍​ថ្មី​កំពុងតែ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ។

លើសពីនេះទៅទៀត កម្ពុជា​អាច​ផ្តល់​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទៅ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍​ដែល​កំពុង​ត្រូវការ​បាន​រហូត​ដល់​ទៅ ៩៧% ។ ជា​លទ្ធផល​បាន​ធ្វើឳ្យ​អត្រា​មរណភាព​ដោយសារ​ជម្ងឺ​អេដស៍​បន្ត​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ៕ តាកែវ​

×