សហាយស្មន់គឺជារឿងមួយគួរឲ្យខ្មាសអៀន តែចំពោះស្ត្រីមេម៉ាយអ្នកមានអាយុ ៤៧ឆ្នាំ ហើយមានមោទនភាព ហើយថា ខ្លួនបានសហាយស្មន់ជាមួយបុរសជាង១០០នាក់ ដើម្បីទប់ស្កាត់កុំឲ្យពួកគេលែងលះភរិយា។
អ្នកជំនាញការប្រឹក្សាហិរញ្ញវត្ថុ Gweneth Lee ត្រូវបានដាក់រហ័ស្សនាមថា “ជាសហាស្មន់សាហាវបំផុតរបស់ប្រទេសអង់គ្លេស” ក្រោយពេលដែលនាងហ៊ានប្រកាសទទួលស្គាល់ថា ខ្លួនមានទំនាក់ទំនងផ្លូវភេទជាមួយនឹងបុរសជាង១០០នាក់ ដែលកំពុងមានភរិយា។ ជំនួសឲ្យអារម្មណ៍ថា ខ្លួនមានកំហុសស្ត្រីរូបនេះបែរជាចាត់ទុកថា ទង្វើរបស់ខ្លួនដើម្បីសង្គ្រោះដល់អាពាហ៍ពិពាហ៍ទាំងឡាយដែលគ្មានសុភមង្គល និងផ្តល់នូវច្រកមួយសម្រាប់ឲ្យបុរសជាស្វាមីគួរឲ្យអាណិតអាសូរទាំងនោះនូវច្រកដោះខ្លួនមួយក្នុងរឿងស្នេហា។
ក្រោយមរណៈភាពរបស់ស្វាមី ឈ្មោះ Robert, Gweneth ចាប់ផ្តើមទាក់ទងសហាយស្មន់តាមអនឡាញ។
“ខ្ញុំទទួលស្គាល់ការពិតថា ខ្ញុំពិតជាបានជួយដល់គូស្វាមីភរិយាជាច្រើនកុំឲ្យធ្លាក់ក្នុងស្ថានការណ៍លែងលះ ចំពោះស្ត្រីនិយាយរួមការរួមភេទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្លាក់ចុះ ហើយវានឹងបាត់បង់ចេញពីទម្លាប់រស់នៅរៀងរាល់សប្តាហ៍។
ប្រការនេះក៏ពុំថ្វីឡើយ ព្រោះថាស្ត្រីអាចស្វែងរកនូវការរីករាយសប្បាយតាមរយៈមិត្តភក្តិឬកូនចៅរបស់គេ ប៉ុន្តែទង្វើនេះធ្វើឲ្យបុរសកាន់តែមានការស្រេកឃ្លានកាមតណ្ហា។ ពួកគេពុំចង់បោះបង់ភរិយារបស់ខ្លួន ប៉ុន្តែក៏ចង់រំដោះខ្លួនចេញពីអ្វីៗដែលពួកគេកំពុងធុញធប់នោះ” -Gweneth បានចែករំលែកយ៉ាងដូច្នេះ ។
អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុរូបនេះនិយាយថា ខ្លួនច្រើនជួបប្រាស្រ័យទាក់ទងជាមួយបណ្តាស្វាមីដែលគ្មានសុភមង្គលផ្លូវភេទ តាមរយៈគេហទំព័រទំនាក់ទំនងផ្លូវភេទ។ ចំណងស្នេហាបែបនេះ ច្រើនប្រព្រឹត្តទៅយ៉ាងខ្លី ក្នុងអំឡុងប៉ុន្មានថ្ងៃ តែពេលខ្លះក៏អូសបន្លាយ១ឆ្នាំឯណោះ។
ទោះបីរងការស្តីបន្ទោសខ្លាំងៗក្តី Gweneth នៅតែជាស្រីស្នេហ៍ក្នុងសុបិន្តរបស់មនុស្សប្រុសប្រទេសអង់គ្លេសជាច្រើននាក់។
Gweneth អះអាងថា នៅទីនេះគ្មានអ្វីទាក់ទងដល់រឿងស្នេហាបែប “ទុំទាវ” ឡើយ វាគ្រាន់តែជាជំនួបមួយមានភាពរីករាយប៉ុណ្ណោះ។ ការពិតទៅមានស្ត្រីប្រមាណពាក់កណ្តាលដែលដឹងថា ស្វាមីរបស់ខ្លួនកំពុងផិតក្បត់ ប៉ុន្តែពួកគេជ្រើសយកវិធីបិទភ្នែកមើលរំលងដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍៕ សូយន